ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មក​ជូន​កូនសិស្ស ចំនួន​២៤​នាក់ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​កំពង់​ពពិល

56

 

​ស្រុក​ពារាំង ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ពារាំង អមដំណើរ​ដោយ​ឯកឧត្ដម អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​កំពង់​ពពិល និង​ឯកឧត្តម ក្រុមការងារ រួមជាមួយ​លោក​អភិបាលស្រុក និង​លោក​ប្រធាន​មន្ទី​សុខាភិបាល​ស្រុក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មក​ជូន​កូនសិស្ស ចំនួន​២៤​នាក់ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​កំពង់​ពពិល​។

​ថ្លែង​នាឱកាស​នោះ ឯកឧត្ដម បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ទាំងអស់ ដែល​កំពុង​បានធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល និង “​វិធាន​៣​ការពារ​, ៣​កុំ​” របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ ឯកឧត្ដម ប្រធាន​ក្រុមការងារ ក៏បាន​អញ្ជើញ​ចុះទៅ​ភូមិ​ជំនីក ឃុំ​កំពង់​ពពិល ដើម្បី​សំណេះសំណាល សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​សុខាភិបាល និង​វិធាន ៣​ការពារ​៣​កុំ ជាពិសេស​ណែនាំ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងការ​ឆ្លង​ជំងឺ​នេះ ឱ្យ​រស់នៅ​ស្អាត រក្សា​អនាម័យ ហើយ​សម្រាក​នៅនឹងកន្លែង កុំ​ដើរចេញ​ប្រសេចប្រសាច​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន​ឱ្យ​គ្រប់​១៤​ថ្ងៃ ជៀសវាង​ការចម្លង ឬ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។

​ឯកឧត្ដម ប្រធាន​ក្រុមការងារ បាន​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ចែកជូន​
​ក្មួយៗ​សិស្ស​នុ​សិស្ស​ទាំង​២៤​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ ហ៊ុន សែន កំពង់​ពពិល​ក្នុង​ម្នាក់ ចំនួន​២០.០០០៛​ជាប្រចាំ​ថ្ងៃ សម្រាប់​ដោះស្រាយ​ជីវភាព និង​ឃី​ត​ក្នុង​ម្នាក់ ១​កញ្ចប់​។ ទន្ទឹមនឹង​នោះដែរ ឯកឧត្ដម វង្ស ពិ​សេន និង​ក្រុមការងារ​បាន​ចូលរួម​ឧបត្ថម្ភ​ជា​សម្ភារៈ និង​ថវិកា​ដល់​ក្មួយៗ​សិស្ស​នុ​សិស្ស​ទាំង​២៤​នាក់ និង​ក្រុមគ្រូពេទ្យ ព្រមទាំង​កងកម្លាំង​ដែល​ប្រចាំការ​នៅ​ទីនោះ​៕

អត្ថបទដែលជាប់ទាក់ទង