ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សមត្ថកិច្ចបញ្ជូនជនសង្ស័យ​៤​នាក់ ឡើងតុលាការ ករណីក្លែង​ហត្ថលេខា​និង​ត្រា របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ជនសង្ស័យ​៤​នាក់

42

​កណ្តាល ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​បទល្មើស ក្លែង​ហត្ថលេខា និង​ត្រា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង ប្រើប្រាស់​ឯកសណ្ឋាន​យោធា​ក្លែងក្លាយ ។

​សមត្ថកិច្ច​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ។ ពេលនេះ លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី កំពុង​សាកសួរ​ជនសង្ស័យ​តាម​នីតិវិធី​ច្បាប់ ។

​បទល្មើស​នេះ បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បឹង​ក​ញ្ច្រាំ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង