ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ទៅ​តុលាការ ដែល​កាន់​អាវុធខ្លី​ដោយ​ខុសច្បាប់​

56

 

​ខេត្ត​ព្រះសីហនុ ៖ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១០​និង​៣០​នាទី មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​យើង​ថា គាត់​បានឃើញ​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស ជិះ​រថយន្ត ០១​គ្រឿង ម៉ាក LEXUS RX300 ផ្លាកលេខ​: ភ្នំពេញ 2AZ-6349 នៅ​ចំណុច​អូរត្រេះ​២ ស្ថិតនៅ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ហេ​ី​យ​នៅក្នុង​ដៃ​ជន​ជាតិចិន​នោះ​មាន​កាន់​អាវុធខ្លី ០១​ដើម​។​

បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​ទៅដល់​ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​រថយន្ត​គេចខ្លួន​ទៅ​កន្លែង​ស្នាក់នៅ​របស់​វា ដែល​នៅផ្ទះ​សំណាក់​មួយកន្លែង ស្ថិតនៅ​អូរត្រេះ​២ កម្លាំង​ជំនាញ​យេ​ី​ង​បានការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​វេលា​ម៉ោង ១៣ និង ០០​នាទី ទេ​ី​ប​ឃាត់ខ្លួន​បាន​ជនសង្ស័យ បន្ទាប់មក​កម្លាំង​ជំនាញ​យេ​ី​ង​បាន​បន្ត​ការស្រាវជ្រាវ​រុករក​រហូតដល់​វេលា​ម៉ោង ១៨ ទេ​ី​បរក​ឃេ​ី​ញ​អាវុធខ្លី ០១​ដើម ម៉ាក RETAY X Pro ពណ៌​ខ្មៅ មាន​លេខ​សម្គាល់ៈ 180904053 និង​គ្រាប់កាំភ្លើង ០៤​គ្រាប់ ដែល​ជនសង្ស័យ​យកទៅ​លាក់ទុក​ក្នុង​ថូរ​ផ្កា​ក្នុង​បរិវេណ​ផ្ទះសំណាក់ រីឯ​បង់​កាំភ្លើង ជនសង្ស័យ​បាន​បោះចោល​ក្នុង​ទឹក​ព្រែក មុនពេល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន ។​

​ជនសង្ស័យ​ឈ្មោះ XIAO DI KUN ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ ទិញ​-​លក់​ឥ​វ៉ាន់​មួយ​ទឹក លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​វត្ថុតាង​ចាប់យក​បាន​៖ -​អាវុធខ្លី ០១ ដើម ម៉ាក RETAY X Pro ពណ៌​ខ្មៅ មាន​លេខ​សម្គាល់ៈ 180904053 -​គ្រាប់កាំភ្លើង ០៤​គ្រាប់ ។​

​ចំពោះ​ជនសង្ស័យ​ខាងលើ យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង