ស្ថានទូតខ្មែរប្រចាំកូរ៉េខាងត្បូង ជួយដល់និស្សិតខ្មែរម្នាក់ មានបញ្ហាខ្លួរក្បាលមកដល់កម្ពុជាវិញ
ភ្នំពេញ ៖ ពលករម្នាក់ឈ្មោះ រ៉ន មករា ដែលមានបញ្ហាខួក្បាលបានវិលត្រឡប់ទៅប្រទេសកំណើតវិញកាលពីយប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ អម្បាញ់នេះហើយ។
លោក ឡាំ ប្រុស និងលោក តូយ ដារិទ្ធក្រុមការងារអនុព័ន្ធពលករ និងជាតំណាងឯកឧត្តមទូត លោក ដន សាម៉ឺឌី ប្រធានសមាគមខ្មែរក្រុងគីមហ៊េ អ្នក គ្រូ ស្រេងវួចនី នាយិកាការិយាល័យចម្រើនកូនខ្មែរ (ជួយបកប្រែ និងសម្រួលឯកសារនៅព្រលានយន្តហោះ) និងលោក ជា ស្រ៊ាន់ លោក សុខា ដែលជាជាមិត្តរួមការងារពលករខាងលើបានជួយសម្រប សម្រួលពលករខាងលើឲ្យបានវិលត្រលប់ទៅប្រទេសកម្ពុជាដើម្បីជួបជុំគ្រួសារវិញតាមសំណូមពររបស់ពួកគាត់។
ក្រោយពីការជួយសម្របម្រួលរួចរាល់ ក្រុមគ្រួសាររបស់ពលករតាមរយៈបងស្រីរបស់គាត់បានថ្លែង អំណរគុណយ៉ាងខ្លាំងទៅដល់ក្រុមការងារស្ថានទូតក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងមើលថែទាំពលករខ្មែរជាប់ជានិច្ច។
យោងតាមលោកឡុង ឌីម៉ង់ឯកអគ្គរដ្ឋទូតខ្មែរប្រចាំកូរ៉េខាងត្បូងបញ្ជាក់ក្នុងលិខិតចំហថ្ងៃទី២៥ ខែ កុម្ភៈឆ្នាំ២០២១ថា និស្សិតឈ្មោះរ៉ន មករា ភេទប្រុសអាយុ៣១ឆ្នាំមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនិងបានព្យាយាមធ្វើអត្តឃាត។
សូមគោរពបញ្ជាក់ផងដែរថា ក្រោយពីទទួលដំណឹងកាលពីថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ២០២១ ថាពលករខាងលើមានបញ្ហាខួរ និងរកធ្វើអត្តឃាតភ្លាម ក្រុមការងារបានចាត់វិធានការបន្ទាន់មួយ ចំនួនក្នុងការជួយសម្របសម្រួលដូចជាឲ្យគាត់ទៅមន្ទីពេទ្យព្យាបាល ទំនាក់ទំនងទៅសាច់ញាតិ រៀបចំលិខិតបើកផ្លូវ រៀបចំអ្នកមើលថែគាត់រហូត ដល់កម្ពុជា និងនីតិវិធីចាំបាច់នានាដើម្បីជួយដល់ពលករខាងលើបានទៅសម្រាកព្យាបាល និងធ្វើចត្តាឡីសក័នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕