ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះ​ឃ្លាំង​ស្តុក​កំណាត់ ប្រហែល ៤០០​តោន​គិត​ជា​ទឹកប្រាក់ ជាង​២០​ម៉ឺន​ដុល្លារ ទល់មុខ​រោងចក្រ​ក្ដារបន្ទះ សមត្ថកិច្ច​ប្រើពេល​ជាង ៦​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​

55

 

​កំពង់​ចា​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បានចេញ​របាយការណ៍​ថា នៅវេលា​ម៉ោង ១២​និង​៤០​នាទី នា​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​អគ្គីភ័យ​ឆេះ​កំពុង​ឆាបឆេះ​ឃ្លាំង​ស្តុក​ក្រណាត់ មាន​ទំហំ​ប្រហែល ៣០X៤០​ម៉ែត្រ កម្ពស់ ៦​ម៉ែត្រ មាន​ទីតាំង​ទល់មុខ​រោងចក្រ​ក្ដារបន្ទះ ស្ថិតនៅ​ក្នុងភូមិ​អណ្ដូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​មក​ថា ក្នុង​ឃ្លាំង​អាចមាន​សាច់​ក្រណាត់​ចំនួន​ប្រហែល ៤០០​តោន និង​មានផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ជិត​ផងដែរ ។​

​ក្រោយ​ទទួលបាន​ព័ត៌មាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បានដាក់​បទបញ្ជា​ឲ្យ​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១១​គ្រឿង មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ខេត្ត ៣​គ្រឿង​, កំពង់សៀម ១​គ្រឿង​, ព្រៃឈរ ២​គ្រឿង​, បាធាយ ១​គ្រឿង​, ជើងព្រៃ ១​គ្រឿង​, កងមាស ១​គ្រឿង , ស្ទឹងត្រង់ ១​គ្រឿង និង​ចំការលើ ១​គ្រឿង ដឹកនាំ ដោយ លោក ឧត្ដមសេនីយ៍ ត្រី មិន សុគន្ធ​វិបុល ស្នងការរង​ទទួល​ផែន​អគ្គីភ័យ និង​អាវុធជាតិផ្ទុះ ចេញ​អន្តរាគមន៍​ជាបន្ទាន់ ។

​កិច្ចប្រតិបត្តិការ​នេះ​កិច្ចប្រតិបត្តិការ​នេះ ត្រូវបាន​ដឹកនាំ​បញ្ជា​ដោយផ្ទាល់​ពី​សំណាក់ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​មានការ​ចូលរួម​ពី​សំណាក់ លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់សៀម​, កម្លាំង​ជំនាញ​ផែន​បង្ការ និង​ពន្លត់អគ្គីភ័យ ដែល​ដឹកនាំ​ដោយ​ស្នងការរង​ទទួល​ផែន​, កម្លាំង​អន្តរាគមន៍​ខេត្ត ដឹកនាំ​ដោយ​ស្នងការរង​ទទួលបន្ទុក​, កម្លាំង​ប្រចាំ​បញ្ជា​ដឹកនាំ​ស្នងការរង​ដឹកនាំ​វេន​ប្រចាំ​បញ្ជា កម្លាំង​ចរាចរណ៍​ខេត្ត​-​ស្រុក និង​កម្លាំង​អគ្គីភ័យ ដែល​អម​រថយន្ត​អគ្គីភ័យ​ពី​បណ្ដា​ស្រុក​ទាំង​៧, កម្លាំង​កងរាជអាវុធហត្ថ​, កម្លាំង​សឹក​រង​ស្រុក កម្លាំង​ប៉ុស្ដិ៍ កម្លាំង​ប្រជា​ការពារ​សរុប​ទាំងអស់​ចំនួន​ប្រមាណ ១៥០​នាក់ ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន ៩៩​ស៊ឺ​ទែន ស្មើនឹង ៤៩៥​ម៉ែត្រគូប និង​ត្រូវ​ចំណាយ​អស់​រយៈពេល​ជាង ៦​ម៉ោង ទើប​សមត្ថកិច្ច​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​គិត​ចាប់ពី​ម៉ោង​កើតហេតុ រហូតដល់​ម៉ោង ១៩:២០​នាទី​យប់ ទើប​អគ្គីភ័យ​រលត់​បាន​ទាំងស្រុង ដោយ​ខូចខាត​ឡេ​វ៉ាល់​ទ័​រ ១​គ្រឿង​, ឃ្លាំង​មាន​ទំហំ​៣០X៤០​ម៉ែត្រ កម្ពស់ ៦​ម៉ែត្រ និង​កំទេច​សាច់​ក្រណាត់​ទំងន់ ៤០០​តោន គិត​ជា​ទឹកប្រាក់ ជាង​២០​ម៉ឺន​ដុល្លារ និង​សម្ភារ​មួយចំនួនទៀត តែ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​សត្វ​នោះឡើយ ។

​ដោយ តែងតែមាន ការ គិតគូរ យកចិត្ត ទុកដាក់​ពី​សំណាក់ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ នគរបាលជាតិ លើទឹក​ចិត្ត​ដល់​កងកម្លាំង​ដែល​ហត់នឿយ តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ទាំងអស់​នូវ​ថវិកា ប្រេង ឥន្ធនៈ ភេសជ្ជៈ ព្រមទាំង​អាហារសម្រន់ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង