អភិបាលខណ្ឌពោធិ៍សែនជ័យ នាំយកសាច់ជ្រូកជិតប្រាំពីរយគីឡូ របស់សម្ដេចតេជោ ចែកជូនពលរដ្ឋ៨៥គ្រួសារ ធ្វើចត្តាឡីស័កនៅសង្កាត់ត្រពាំងក្រសាំង
ភ្នំពេញ៖ ដោយមើលឃើញពីការខ្វះខាតរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើច័ត្តាឡីស័ក នៅព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកំលាំងបែងចែកសាច់ជ្រូកជិតប្រាំពីរយគីឡូក្រាមជាអំណោយសម្តេចតេជោហ៊ុន សែន តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតំបន់ខាងលើ ដើម្បីជាការរំលែកនូវបន្ទុកខ្លះរបស់បងប្អូនយើង។
លោកអភិបាលខណ្ឌពោធិសែនជ័យបានលើកឡើងថា៖បងប្អូនប្រជាពលរដ្ឋដែលទទួលបានសាច់ជ្រូកខាងលើចំនួន៨៥គ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅភូមិត្រពាំងអញ្ជាញ និងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌនូវបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលនិងវិធានការការពារជំងឺកូវីដ១៩របស់សម្ដេចតេជោ គឺ៣កុំនិង៣ការពារ៕