វៀតណាមខំចៀសពីវ៉ាក់សាំងចិន ដោយសុខចិត្តខំផលិតវ៉ាក់សាំងខ្លួនឯង
វេបសាយកាសែតជប៉ុនNIKKEIផ្សាយនៅថ្ងៃទី28កុម្ភះនេះថារដ្ឋាភិបាល វៀតណាមកំពុងបន្តដំណើរទៅមុខក្នុងការរកវ៉ាក់សាំងការពារជំងឹកូវីដអោយបានគ្រប់ចំនួនតាមផែនការ ដើម្បីគេចចេញពីក្រោមឥទ្ធិពលរបស់ចិន ដែលកំពុងមាននយោបាយ«ការទូតវ៉ាក់សាំង»នៅក្នុងអាស៊ាន។
ក្នុងកិច្ចខំប្រឹងប្រែងនេះក្រុមហ៊ុនNanogen Pharmaceutical Biotechnology ក្រុមហ៊ុនផលិត ឪសថវៀតណាមកំពុងធ្វើពិសោធន៍ លើវ៉ាក់សាំងNano Covaxដែលគ្រោងធ្វើគ្លីនិចតំណាក់កាលទី៣នៅក្នុងខែឧសភាខាងមុខជាមួយប្រជាជន10,000-30,000នាក់។
ពេលនេះវៀតណាមកំពុងដំណើរការពិសោធន៍និងផលិតវ៉ាក់សាំងចំនួន៤ប្រភេទដោយខ្លួនឯង។