ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ធ្លា​ប់ព​ន្ធា​គារ​៣​លើក​ មិនរាងចាល ត្រូវកម្លាំង​នគរបាលចាប់​បញ្ជូន​ទៅកាន់​តុលាការ

57

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆក់ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី នា​ព្រឹក​ថ្ងៃទី​០១​មីនាឆ្នាំ​២០២១ ក្រោយ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ១៩ និង ០០ នាទី នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ឈ្មោះ សេង វ៉ាន់​ធី ហៅ ធី​ហើម ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ​ផ្ទះ​លេខ​អា​០៦ ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ឈ្មោះ ហេង ស្រីមុំ ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៤១ ផ្លូវលំ ភូមិ​ព្រៃ​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ សម្ភារៈ​បាត់បង់ កាបូប​ចំនួន ០១ ,​ប្រាក់​ដុល្លារ​ចំនួន ១៤,៣០០​ដុល្លារ​អាមេរិក​(​មួយ​ម៉ឺន​បួន​ពាន់​បី​រយ​ដុល្លារ​អាមេរិក​) ,​ខ្សែក​មួយ​ខ្សែ , ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​មួយគ្រឿង និង​សៀវភៅ​ធនាគារ​ចំនួន ០១ ក្បាល ។ វត្ថុតាង​ចាប់យក ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២១ លេខ​តួ លេខ​ម៉ាស៊ីន​៥៨៨០៩៤១ ពាក់​ស្លាក​លេខ ភ្នំពេញ​1IN-0407 ចំនួន ០២ គ្រឿង ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​អាយ ពណ៌​ស សេរី​ឆ្នាំ ២០២០ លេខ​តួ លេខ​ម៉ាស៊ីន ៨២០២៨៩៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១IO-៤៤១៤​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ១៦ និង ៣០ នាទី មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​កាបូបស្ពាយ​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ភោជនីយ៍ដ្ឋាន​ឬ​ស្សី​ផ្អែម ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ០២ នាក់ ជិះ​ម៉ូតូ​ចំនួន ០២ គ្រឿង គឺ​នៅពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​កង់​បី​មកដល់​ចំណុចកើតហេតុ​ខាងលើ ពេលនោះ​ជនសង្ស័យ​បានឃើញ​ក៏​ជិះ​ម៉ូតូ​ចូលទៅ​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ជនរងគ្រោះ​បានសម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន បាត់អស់ ។​

​សូមបញ្ជាក់ថា​ជនសង្ស័យ​ឈ្មោះ សេង វ៉ាន់​ធី ហៅ ធី ហៅ ពៅ ហៅ ធី​ហើម គឺជា​មុខសញ្ញា​ដែល​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស យ៉ាងសកម្ម និង ច្រើន​ករណី​ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក ហើយ​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​០៣​លើក មកហើយ​គឺ​នៅក្នុង​ឆ្នាំ​២០១៣,​ឆ្នាំ​២០១៥​និង​២០១៩ ៕

អត្ថបទដែលជាប់ទាក់ទង