រដ្ឋបាលខណ្ឌបឹងកេងកង ថ្លែងអំណរអរគុណ ដល់សប្បុរសជនជួយឧបត្ថម្ភគ្រឿងឧបភោគ.បរិភោគមកសាលាខណ្ឌ
ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រគល់ និង ទទួល គ្រឿងឧបភោគ-បរិភោគ ដោយប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកស្រីស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង និង ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង
លោកជំទាវឧកញ៉ា ហេមចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានជួយឧបត្ថម្ភទឹកសុទ្ធចំនួន៥០កេស តំណាងលោកស្រីចាវ ថាវី ទីប្រឹក្សាផ្ទាល់ លោកជំទាវឧកញ៉ា។
ឆ្លៀតក្នុងឱកាសនោះ ដែរលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនានិងជាតំណាង លោកអភិបាល ខណ្ឌបឹងកេងកងធឹម សំអានដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការដ៏ល្អប្រពៃ។ហើយជាមួយគ្នានេះដែរក្នុងនាមតំណាង លោកអភិបាល ខណ្ឌបឹងកេងកងសូមជូនពរជ័យដល់លោកជំទាវឧកញ៉ា ដែលមានទឹកចិត្តជួយឧបត្ថម្ភដល់ខណ្ឌបឹងកេងកង នូវគ្រឿងឧបភោគ បរិភោគនាពេលនេះទុកសម្រាប់ប្រើប្រាស់ពេលចុះបំពេញការងារក្នុងមូលដ្ឋាន៕