ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ចេញ​ម៉ាស​ជាង ៦០​ម៉ឺន​ម៉ាស ផ្តល់ជូន​ដល់​អាជ្ញាធរ​ក្រុង​ស្រុក ទាំង​៥ ចែកជូន​ដល់​ប្រជាពលរដ្ឋ​

79

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០១ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ចេញ​ម៉ាស​ជាង ៦០​ម៉ឺន​ម៉ាស ផ្តល់ជូន​ដល់​អាជ្ញាធរ​ក្រុង​ស្រុក ទាំង​៥ ដើម្បី​ធ្វើ​យុទ្ធនា​ការចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន​ភូមិ ឃុំ សង្កាត់ ក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​តាម​ទីប្រជុំជន​ផ្សារ និង​តាម​ទីសាធារណៈ​ជាដើម និង​ត្រូវ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស និង​វិធាន​ការបង្ការ ការពារ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​មូលដ្ឋាន និង​អនុវត្តតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ​ការពារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៣.​ការពារ និង ៣.​កុំ​។

-៣.​ការពារ (១.​ពាក់​ម៉ាស ២.​លាងដៃ ៣.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​និង​គម្លាត​សុវត្ថិភាព​បុគ្គល​ចាប់ពី ១,៥០​ម៉ែត្រ​ឡើងទៅ​ឱ្យបាន​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​និង​អនុវត្ត​ឱ្យបាន​គ្រប់គ្នា​ចំណុច​បី​ប្រការនេះ វា​មាន​សារ​:​សំខាន់​ណាស់ ដូច្នេះ​ទើប​យើង​អាច​យកឈ្នះ​លើ​កូ​វីដ​-១៩ បាន​ជោគជ័យ​។​)
-៣​កុំ (១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-​ចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្ស​ល់​ចេញ​-​ចូល ២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម​)៕​

អត្ថបទដែលជាប់ទាក់ទង