រដ្ឋបាលរាជធានី ភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋបាលរាជធានី ភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ក្នុង១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុបចំនួន៣០ម៉ឺនរៀល និង អង្ករទម្ងន់ ២០ គីឡូក្រាម ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិ ទាំង០៤។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ក្នុងការជួយសម្រួលដល់ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់នឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា រដ្ឋបាលរាជធានី ភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ក្នុង១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុបចំនួន៣០ម៉ឺនរៀល និង អង្ករទម្ងន់ ២០ គីឡូក្រាម ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិ ទាំង០៤ ដូចខាងក្រោម៖
១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍«សហគមន៍ ២០កុម្ភៈ»
២- អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន
៣- អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ ៤- អ្នកដែលមានជីវភាពខ្វះខាត។
សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមទូរស័ព្ទលេខ ០៧៧ ៦៣៧ ៧៧៧, ០១១ ៨៤៨ ៦៨៧, ០១២ ៥១ ៣ ៧៨៤, ០១២ ៩៩៨ ១២៧។ រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» សហការអនុវត្តតាមខ្លឹមសារខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕