ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តីណែនាំ ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​

63

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីណែនាំ ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​

​សេចក្តីណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា «​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី ម្ចាស់​អាជីវ​កម្មដ្ឋាន អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​អង្គភាព​ជំនាញ និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្តតាម​គោលការណ៍ ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​»​។​

៣ ការពារ ៖
* ពាក់​ម៉ាស​
* លាន​ដៃ​
* រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល (​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​គ្រប់​ទីកន្លែង​ទាំងអស់​)​។​

៣ កុំ ៖
* កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ត្រូវ​រក​កន្លែង ដែលមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ * * កុំទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ​
* កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង