នឹងបញ្ជូនអត្តពលិក និងគ្រូបង្វឹក២៩នាក់ហ្វឹកហាត់ពង្រឹង សមត្ថភាពឆ្ពោះរកមេដាយSEA GAMES 2021
ភ្នំពេញ៖ក្នុងដំណើរត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021-2023 លើទី៣១នៅប្រទេសវៀតណាម និងលើកទី៣២នាប្រទេសកម្ពុជានោះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីរួមជាមួយគ្រូបង្វឹកដើម្បីទៅហ្វឹកហាត់នៅប្រទេសវៀតណាមបន្ទាប់ ពីធូរស្បើយមេរោគCOVID-19។
អគ្គលេខាធិការនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាលោក អ៊ូ រតនា មានថា ក្រោយពីមានការធូរស្បើយមេរោគCOVID-19 នៃព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ កុម្ភៈ សហព័ន្ធបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន២៤នាក់ និងគ្រូបង្វឹក៥នាក់ទៅប្រទេសវៀតណាម ពង្រឹងសមត្ថភាពដណ្តើមមេដាយគ្រប់ប្រភេទព្រឹត្តិការណ៍ការប្រកួតកីឡាSEAGAMES2021-2023តាមផែនការមេសហព័ន្ធគ្រោងបញ្ជូននាខែមេសាហ្វឹកហាត់រហូតដល់ការប្រកួតកីឡា SEA GAMES 2021តែម្តង។
លោកបានបន្តថាការហ្វឹកហាត់នៅក្រៅប្រទេសដែលជាផែនការរបស់សហព័ន្ធដើម្បីពង្រឹងសក្តានុពលនិងជំរុញសមត្ថភាពកីឡាករ-កីឡាការិនីវ៉ូវីណាមរបស់ខ្លួនដើម្បីដណ្តើមយកមេដាយមិនថាមេដាយមាសមេដាយប្រាក់និងមេដាយសំរិទ្ធជូនប្រទេសជាតិក្នុងនាមផ្ទះការ ប្រកួតតាមផែនការដែលគណៈកម្មការរៀបចំការប្រកួតកីឡាSEA GAMES 2023បានកំណត់ឲ្យ។ព្រមទាំងត្រៀមការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសថៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីនៅប្រទេសឡាវនិងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនៅប្រទេសរុស្ស៊ីទៀតផង ៕