ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បន្ត​ចុះ​ចែក​ម៉ាស​ជូន​ប្រជាជន​ក្នុង​មូលដ្ឋាន និង​អ្នកដំណើរ​តាម​មធ្យោបាយ និង​សូម​អនុវត្តន៍​៣​ការពារ​និង​៣​កុំ​

61

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​០២​ខែ​មិនា​ឆ្នាំ​២០២១​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដែល​ចុះ​ដឹកនាំ​ការងារ​នេះ​ដោយផ្ទាល់​គឺ​លោកស្រី សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​និង​ជា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​បឹង​កេងកង និង​ជា​តំណាង​លោក ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​បឹង​កេងកង​ដោយបាន​សហការ​ជាមួយ​លោក ហង្ស ណាវី មន្ដ្រី​ការ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ធ្វើ​ការចែក​ម៉ាស និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​មធ្យោបាយ​នានា​នៅតាម​បណ្ដា​ភ្លើងស្ដុប​និ​មួយៗ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ​ដោយ​ស្ដីពី​វិធានការ​,​ការពារ និង​បង្កា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-19 ក្នុងកំឡុងពេល “​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​” ។
ជាមួយគ្នានេះដែរ​លោកស្រី​សុ​ិ​ន រតនា​អភិបាលរងខណ្ឌ​បឹង​កេងកង ក៏បាន​មានមតិ​លើកឡើង​យ៉ាង​ក្បោះក្បាយ​ដោយ​សូម​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមអោយ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​គឺ ៣​ការពារ (​ពាក់​ម៉ាស់​, លាងដៃ​, រក្សា​គម្លាត​) និង ៣​កុំ (​កុំ​ក្បែរ​មនុស្ស​ច្រើន​, កុំ​ប៉ះពាល់​គ្នា​, កុំ​ក្នុង​បន្ទប់​បិទ​ជិត​) ដើម្បី​បញ្ជៀ​ស​កូ​វីដ​-១៩​ទាំងអស់គ្នា​៕​

អត្ថបទដែលជាប់ទាក់ទង