ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​សាធារណការ សម្រេច​លុបចោល​នូវ​ការជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី ចំនួន ១៣៣ កន្លែង សម្រាប់​ឆ្នាំ​២០២១ ដើម្បី​ចូលរួមចំណែក​សន្សំសំចៃ​ថវិកាជាតិ​

96

 

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន យល់ព្រម​គោលការណ៍​ឯកភាព​ក្នុង​ការលុបចោល​ការជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី ចំនួន​១៣៣​កន្លែង របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រាប់​ឆ្នាំ​២០២១​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានស្នើ និង​ទទួលបាន​គោលការណ៍​ឯកភាព​ពីស​ម្តេច​តេ​ជោ ដោយ​លុបចោល​ការជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី ចំនួន​១៣៣​កន្លែង សម្រាប់​ឆ្នាំ​២០២១​។ នេះ​ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (Covid-19) ដែល​កំពុង​បន្ត​រាតត្បាត​នៅក្នុង​ពិភពលោក ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ផងដែរ និង​ដើម្បី​ចូលរួម​សន្សំសំចៃ​ថវិកាជាតិ​សម្រាប់​ទ្រទ្រង់​ស្ថិរភាព​សេដ្ឋកិច្ច និង​សង្គម​ក្នុង​គ្រា​លំបាក​នេះ​៕

អត្ថបទដែលជាប់ទាក់ទង