ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​យុវជន​ម្នាក់ រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​ម្នាក់​

45

​កំពង់ចាម ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ នៅ​ចំណុច​ច្រាំងទន្លេ ស្ថិត​ក្នុងភូមិ​ព្រែក​រលួស ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​

​ជនសង្ស័យ​មានឈ្មោះ លូ​ង ដាវី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​និង​៣០​នាទី ដែល​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ឈ្មោះ ម​.​ស​.​ល អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ បានសម្រេច ។​

​ការឃាត់ខ្លួន​ឈ្មោះ លូ​ង ដាវី ធ្វើឡើង​ដោយមាន​ការសម្របសម្រួល និង​បញ្ជា​ដោយផ្ទាល់​ពី​លោក តូច ឧ​ត្ត​ម ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​។​

​លទ្ធផល​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន បង្ហាញថា អវិជ្ជមាន ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ស្ទឹងត្រង់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ 

អត្ថបទដែលជាប់ទាក់ទង