ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជា​មោទនភាព​របស់​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ទីមួយ​នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ទទួលបាន​វ៉ាក់សាំង Astra Zeneca/SII

47

 

​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែង​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​ថា ជាមួយ​ការជឿទុកចិត្ត និង​ដោយយោង​លើ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ ក្នុងការ​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លង មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX facility) ដែលជា​យន្តការ​បែងចែក​វ៉ាក់សាំង​សកល ក្រោម​ការដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក បានសម្រេច​ផ្តល់ជូន​ប្រទេស​កម្ពុជា​នូវ​វ៉ាក់សាំង​ប្រភេទ Astra Zeneca/SII ដែល​វ៉ាក់សាំង​នេះ បាន​ត្រូវ​ដឹកជញ្ជូន​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​នេះ​។ នេះ​ជា​មោទនភាព​របស់​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ទីមួយ​នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ទទួលបាន​វ៉ាក់សាំង​តាមរយៈ​យន្តការ​នេះ​។

​សូមបញ្ជាក់ថា Astra Zeneca/SII ជា​ប្រភេទ​វ៉ាក់សាំង​ដែល​បានទទួល​អាជ្ញា​បណ្ណ​ផលិត​ដោយ​វិទ្យាស្ថាន​សេ​រ៉ុ​ម នៃ​ប្រទេស​ឥណ្ឌា​នេះ គឺជា​គម្រូ​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត ដែល​បង្កើតឡើង​ដោយ​មន្ទីរពិសោធន៍​នៃ​សាកលវិទ្យាល័យ​Oxford ចក្រភព​អង់គ្លេស ហើយ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ខែកុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ​។
​គួរ​រំលឹក​ផងដែរ​ថា កម្ពុជា កន្លងមក បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ចាប់តាំងពី​ដំណាក់កាល​ដំបូង​។ ជាពិសេស​ទៅទៀត​នោះ កម្ពុជា​បាន​ជួយសង្គ្រោះ​អ្នកដំណើរ​នាវា​វេ​ស្ទើរ​ដាម ដែល​នេះ​គឺជា​កាយវិការ​មនុស្សធម៌​ដ៏​ធំធេង​មួយ​ប្រកបដោយ​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​សមាជិក​សហគមន៍​អន្តរជាតិ​។ យើង​ចងចាំ​មិន​ភ្លេច នូវ​ការ​ប្រសិទ្ធ​នាម​កម្ពុជា​ថា “​ជា​ប្រ​ទស​តូច តែមាន​បេះដូង​ធំ​” ដោយ​សហគមន៍​អន្តរជាតិ​៕

អត្ថបទដែលជាប់ទាក់ទង