រថយន្តហាយឡែនឌ័រ បើកបំពានស្តុបបុករថយន្តបែនដឹកខ្សាច់ រងការខូចខាតរថយន្តបង្កពីខាងមុខស្ទើរទាំងស្រុង
កណ្តាល ៖ បុរសម្នាក់បានបើករថយន្តហាយឡែនឌ័រ មួយគ្រឿងទាំងបំពានស្តុបមិនគរពច្បាប់ចរាចរណ៍ ជ្រុលចង្កូតទៅបុករថយន្តបែកដឹកខ្សាច់ចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ។ សំណាងល្អមិនមានគ្រោះថ្នាក់ទៅដល់មនុស្ស។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១និង០០នាទីយប់ឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១១៥កែងនឹងផ្លូវ២១B ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហីយ៉ាន់ដាយដឹកខ្សាច់ធុនធំមួយគ្រឿង ក្បាលពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-7871 បើកបដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៥ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុស្តុបផ្លូវបំបែកជា៤បម្រុងនិងឆ្លងស្តុបខៀវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់មិនមានផ្លាកលេខ បើកបដោយបុរសធ្វើដំណើរតាមបណ្តោយផ្លូវ២១B ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហម ទៅបុកចំពីចំហៀងខាងមុខរថយន្តបែកដឹកខ្សាច់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ជំនាញ ចុះធ្វើការវាស់វែងយករថយន្តទាំងសងខាងទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍នៅខេត្តកណ្តាល រង់ចាំដោះស្រាយតាមច្បាប់ ៕