ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារ​ពិសេស​បន្ទាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រកាស​ផ្អាក​ការ​ចរាចរណ៍​មនុស្ស ពី​ខេត្ត​ព្រះសីហនុ ចេញទៅ​កាន់​ខេត្ត​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

47

 

​ភ្នំពេញ ៖ សារ​ពិសេស​បន្ទាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី , សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផ្អាក​ការ​ចរាចរណ៍​មនុស្ស​ពី​ខេត្ត​ព្រះសីហនុ​ចេញទៅ​កាន់​ខេត្ត​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ លើកលែងតែ​ការ​ចរាចរណ៍​ទំនិញ​ចេញ​-​ចូល ដើម្បី​ធានា​ដល់​ចរន្ត​សេដ្ឋកិច្ច​។​

​សូម​ទប់ស្កាត់​ការ​ចល័ត​របស់​ប្រជាជន​ចេញពី​ខេត្ត​ព្រះសីហនុ ទៅ​រាជធានី​-​ខេត្ត​ផ្សេងទៀត ខណៈ​ករណី​កូ​វីដ​-១៩ កាន់តែ​រាលដាល​នៅ​ខេត្ត​ព្រះសីហនុ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារ​ជា​សំឡេង នា​យប់​ថ្ងៃទី​៣ ខែមីនា បាន​បញ្ជា​ឲ្យ​រក​វិធី​ទប់ស្កាត់​ចរាចរណ៍​មនុស្ស​ចេញពី​ខេត្ត​មួយ​នេះ ប៉ុន្តែ​មិនត្រូវ​ប៉ះពាល់​ដល់​ការដឹក​ទំនិញ​ចេញ​-​ចូល នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញ​បទបញ្ជា​ឲ្យ​បញ្ជូន​វ៉ាក់សាំង​ទាំង sinpharm​និង Astra Zeneca ទៅកាន់​ក្រុងព្រះសីហនុ ដើម្បី​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង និង​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លងទៅ​ខេត្ត​ផ្សេង ៕

អត្ថបទដែលជាប់ទាក់ទង