សមាគមនារីកម្ពុជា ដើម្បីសន្តិភាពខេត្តរតន គិរី ចុះសួរ សុខទុក្ខទណ្ឌិត ជាស្ត្រីនៅពន្ធនា
រតនគិរី ៖ ដើម្បីចូលរួមអបអរសារទរទិវាអន្តរជាតិនារី ៨មីនាខួបលើកទី១១០ ឆ្នាំ២០២១ ក្រោមប្រធានបទ ស្រី្ដ និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ លោកស្រី ខាំ ភៀន ប៊ូថង ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្ត និង លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិ ភាព និងអភិវឌ្ឍន៍សាខាខេត្តរតនគិរី រួមនឹងសមាជិកសមាជិកាជាច្រើនរូបទៀតបានអញ្ជើញសួរសុខទុក្ខទណ្ឌិត និងពិរុទ្ធជនជាស្ត្រីចំនួន៣៥នាក់ នៅក្នុងពន្ធនាគារខេត្ត នៅ ថ្ងៃ៥រោចខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធទី០៣ ខែមីនា ឆ្នាំ២០២១។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះលោកស្រី ញាន ទិត្យចិន្តា បានលើក ឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាលចំពោះសុខទុក្ខរបស់បងប្អូនជាទណ្ឌិត ឬ ពិរុទ្ធជន ថ្វីត្បិតជាប់ឃុំឃាំងតែភាពជាមនុស្ស និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅដោយសមរម្យ គឺបងប្អូននៅមាន។ សង្គមទាំងមូលមិនបោះបង់ប្អូនចោលឡើយ។ លោកស្រី
បានធ្វើការអប់រំណែ នាំដល់បងប្អូន ជាទណ្ឌិត និងពិរុទ្ធជនជាស្ត្រី ត្រូវខិតខំកសាងខ្លួនធ្វើ អំពើល្អ និងត្រូវចេះយកអាសាគ្នាទៅវិញ ទៅមក ពេលមានការលំបាកផ្សេងៗ ។ ជាពិសេសពេលចេញពីពន្ធនាគារមានសិទ្ធិសេរីភាពវិញ ត្រូវធ្វើជាមនុស្សល្អ ដើម្បីរួមរស់ជាមួយសហគមន៍ប្រកបដោយភាពសុខដុមរមនា។
នៅក្នុងឱកាសនេះដែរ លោកស្រី ញាន ទិត្យចិន្តា បានចែកជូនអំណោយដល់ទណ្ឌិត និងពិរុទ្ធជនជាស្ត្រីទាំង៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ រួមមាន សារុង សាប៊ូ មី និងថវិកា ៣ម៉ឺនរៀល និងបានផ្តល់ជូនពន្ធនាគារ អង្ករចំនួន៤០បេ ស្មើនឹង២តោន និងអាល់កុល១កានផងដែរ ៕ .សំរិត