ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​រាជធានី​និង​ក្រុមការងារ​ជំនាញ ខិតខំ​យក​ឱ្យ​ឈ្នះ​ក្នុងការ​ធ្វើឱ្យបាន​ការស្ដា​រ​ឡាយ​មេ​ទួល​ពង្រ​១​ក្នុង​រដូវប្រាំង​នេះ​

211

 

​ភ្នំពេញ​៖​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចាត់ចែង​ឱ្យ​ក្រុមការងារ​ជំនាញ​នៅ​ព្រឹក​ថ្ងៃទី​៣​មីនា​២០២១ ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ បានធ្វើ​ការស្ដារ​ប្រឡាយ​មេ​ទួល​ពង្រ​១ ស្ថិតនៅ​ភូម​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១​។​

បើទោះបី​នៅពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កំពុង​ប្រុ​ទ្ធ​ប្រឆាំង​និង​ទប់ស្កាត់​កូ​វីដ​១៩​ទាំងយប់​ទាំង​ថ្ងៃ​ក្ដី​តែ​ការងារ​ដោះស្រាយ​ទឹក​លិច​និង​ការងារ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​។​
គួរ​បញ្ជាក់ថា​៖​ប្រឡាយ​ទួល​ពង្រ​ទី​១​នេះ​ត​ភ្ជាប់​ជាមួយ​ប្រឡាយ​ទួល​ពង្រ​ទី​២​ដោយ​ឆ្លងកាត់​សង្កាត់​ចំនួន​៣​មាន​សង្កាត់​ចោមចៅ​ទី​១​ទី​២​និង​ចោមចៅ​ទី​៣​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ប្រវែង​ជាង​៤​គី​ឡូត​ភ្ជាប់​ទៅ​ប្រឡាយ​លូ​៥​ក្នុង​ខណ្ឌមានជ័យ​។​ប្រឡាយ​នេះ​អាច​រំដោះ​ជំនន់​ទឹកភ្លៀង​ក្នុង​សង្កាត់​ទាំង​៣​ខាងលើ​ទំលាក់​ទៅ​ប្រឡាយ​លូ​៥​កាត់​បន្ត​យ​លំនៅដ្ឋាន​និង​ប្រជាពលរដ្ឋ​ខាងលើ​។​

​អាជ្ជា​ធរ​រាជធានី​ក៏​ដូច​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​សូម​អរគុណ ដល់​ក្រុមការងារ​ទាំងអស់​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​បានល្អ​ប្រសើរ​៕​

អត្ថបទដែលជាប់ទាក់ទង