ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

583

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបង្ហាញឈ្មោះគ្រូបង្វឹក៥រូប និងកីឡាករ១៤រូបត្រៀម SEA GAMES 2021

ភ្នំពេញ៖លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍តាមសារអេឡិចត្រូនិចថា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាប្រដាល់គុនខ្មែរត្រូវបានជ្រើសរើសដោយគណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាកររបស់ខ្លួនយ៉ាងត្រឹមត្រូវក្នុងនោះមានបេក្ខជនជាច្រើនរូបឈរឈ្មោះរួមទាំងអតីតគ្រូបង្វឹក២រូបក្រុមជម្រើសជាតិ២០២០។
លោកប្រធានបានបន្តថា គណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាករ និងរូបលោកជាប្រធានក៏បានសម្រេចជ្រើសរើសគ្រូបង្វឹក៥រូបត្រៀមហ្វឹកហាត់កីឡាគុនខ្មែរចូលរួមព្រឹត្តិការណ៍កីឡា SEA GAMES 2021លើកទី៣១នៅប្រទេសរួមមានលោកគ្រូ ហេង ប៊ុនឃីម ជាឳពុកបង្កើតអតីតមេដាយមាស SEA GAMES លោកគ្រូជំនួយ សេន ប៊ុនថេន លោកគ្រូជំនួយ ស៊ីវុត្ថា ក្រុមជម្រើសជាតិថ្នាល ២០២០ លោកគ្រូជំនួយ ឡៅ ស៊ីណាត និងលោកគ្រូជំនួយអតីតមេដាយមាស SEA GAMES ឃុន ឌីម៉ា។
លោក តែម ម៉ឺនបានបន្ថែមទៀតថា កីឡាករគុនខ្មែរមាន១៥រូបដូចជា កីឡាករ ភុន ពិសិត ប្រកួតប្រភេទទម្ងន់៤៥គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ កីឡាករ សៃនី សៃណេត ប្រកួតប្រភេទទម្ងន់៤៨គ.ក្រ ម្ចាស់មេដាយប្រាក់ជើងឯកថ្នាក់ជាតិ២០២០ កីឡាករ ខាំ ខ្លានាង ប្រកួតប្រភេទទម្ងន់៥១គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ កីឡាករ រិន ដាវីត ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ ក្រុមជម្រើសជាតិថ្នាល ២០២០ កីឡាករ កាន់ ម៉េងហុង ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ ម្ចាស់មេដាយសំរិទ្ធជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ប៊ុន គន្ធា ប្រកួតប្រភេទទម្ងន់៥៧គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងក្រុមជម្រើសជាតិថ្នាល ២០២០។
កីឡាករ លី សុជាតិ ប្រកួតប្រភេទទម្ងន់៥៧គ.ក្រ កីឡាករមានសក្តានុពល និងកីឡាករ ឃុន បូរ៉ា ប្រកួតប្រភេទទម្ងន់៦០គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ កីឡាករ សោម ពិសិដ្ឋ ប្រកួតប្រភេទទម្ងន់៦៣,៥០គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ប៉ោ ភារិទ្ធ ប្រកួតប្រភេទទម្ងន់៦៣,៥០គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ ។
កីឡាករ ឡៅ ចិត្រ្តា ប្រកួតប្រភេទទម្ងន់៦៧គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES ទំាង២លើក កីឡាករ ប៊ុនលន បញ្ញា ប្រកួតប្រភេទទម្ងន់៦៧គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ឡៅ ចន្ទ្រា ប្រកួតប្រភេទទម្ងន់៧១គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងម្ចាស់មេដាយសំរិទ្ធ SEA GAMES លើទី៣០៕

អត្ថបទដែលជាប់ទាក់ទង