ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សមត្ថកិច្ច​ឃាត់ខ្លួនថៅកែស្ដ្រី​ ដែលប្រើ​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ លើ​កូន​ឈ្មួ​ល​ជាំមុខ​

79

 

​ភ្នំពេញ ៖ បន្ទាប់ពី​មានប្រតិកម្ម​ល្បីល្បាញ​នៅលើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​ថៅកែ​ស្រី​ម្នាក់​ប្រើ​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ ទៅលើ​យុវតី​ជា​កូនឈ្នួល​អាយុ​១៦​ឆ្នាំ​នោះមក​។ នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១​នេះ​ស្ដ្រី​ដៃដល់ ត្រូវបាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ហើយ​។​

​ជនសង្ស័យ​ឈ្មោះ មុំ ម៉ា​រី​ណា អាយុ ៣០​ឆ្នាំ ជា​ថៅកែ​នាំ​ផលិតផល​ពី​ប្រទេស​កូរ៉េ លក់​នៅ​កម្ពុជា ស្នាក់នៅ​ផ្ទះជួល លេខ ១១៨ ផ្លូវ​B បុរី​ពិភពថ្មី​ឈូក​មាស ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ !(​ឃាត់ខ្លួន​)​។​
​រីឯ​កូនឈ្នួល​បម្រើ​ទើប​អាយុ​១៦​ឆ្នាំ ។​

​សេចក្ដីរាយការណ៍​ថា​៖ ថៅកែ​ស្រី​ម្នាក់នេះ​ជា​ម្ចាស់​ហាង​បោះ​ដុំ​ផលិតផល មកពី​ប្រទេស​កូរ៉េ ប្រើ​គណនី Facebook ឈ្មោះ Heng Mariza ។​

​ជុំវិញ​ករណីនេះ​ដែរ​នៅ​ព្រឹក​ទី​០៥ ខែមីនា ឆ្នាំ​២០២១ សាច់ញាតិ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ទៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ នៃ​ខណ្ឌ​សែន​សុខ ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ។​

​យោងតាម​ឃ្លី​ប​វីដេអូ ដែល​បាន​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម គឺ​ថៅកែ​ស្រី​រូបនេះ​បាន​យក​ទូរស័ព្ទ​វាយ​ក្បាល​ជនរងគ្រោះ ។​
​និង​បាន​សំឡុត​គំរាម​មិនអោយ​ប្រាប់​អ្នកជិតខាង​និង សាច់ញាតិ​បងប្អូន​ទៀតផង​..!​។

​ក្រោយ​សាច់​បានឃើញ​ពី​ស្លាកស្នាម​នៅលើ​មុខ​ក្មេងស្រី​ជនរងគ្រោះ ជនដៃដល់​ដែលជា​ថៅកែ​ក៏បាន​ទទួលស្គាល់ថា​៖ ខ្លួន​ពិតជា​បាន​ប្រើ​អំពើហិង្សា​លើ​កូនឈ្នួល​ជា​អ្នកបម្រើ ប្រាកដ​មែន​។​

​លុះដល់​រសៀល​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១​នេះ​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ស្ដ្រី​ជា​ថៅកែ​រូបនោះ​តែម្ដងទៅ ៕

អត្ថបទដែលជាប់ទាក់ទង