ជប៉ុនផ្ដល់ថចកា ១១៦,១៧៤ ដុល្លារអាមេរិក សម្រាប់កាអភិវឌ្ឍផ្លូវក់អត្តពលកម្មចំនួន៨ខ្សែ និងការសាងសង់កន្លែងលាងដៃ
ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែមីនា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ (ជំនួយគូសាណូណិផ្នែកវប្បធម៌) នូវថវិកាចំនួន៩០,៦៤០ ដុល្លាអាមេរិក សម្រាប់ការអភិវឌ្ឍផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) នូវថវិកាចំនួន ២៥,៥៣៤ ដុល្លារអាមេរិក សម្រាប់ការសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិចនៃខេត្តស្ទឹងត្រែង។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរបានចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថាជំនួយទាំងនេះ នឹងជួយកែលម្អគុណភាពជីវិត សម្រាប់ប្រជាជននៅក្នុងទីតាំងគម្រោងនីមួយៗ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីដ១៩ ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។
គម្រោងដូចតទៅ៖
១. គម្រោងសាងសង់ផ្លូវរត់អត្តពលកម្មចំនួន ៨ ខ្សែ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ថវិកាចំនួន ៩០,៦៤០ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES)។
នៅក្នុងគម្រោងនេះផ្លូវ៉ាត់អត្តពលកម្មចំនួន៨ខ្សែ នឹងត្រូវបានសាងសង់នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ។ NIPES គឺជាវិទ្យាស្ថានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបណ្តុះបណ្តាលគ្រូអប់រំកាយសម្រាប់អនុវិទ្យាល័យ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំកាយនៅកម្ពុជា។ ទោះយ៉ាងណាក៏ដោយ មិនមានផ្លូវរត់អត្តពលកម្មនៅ NIPES ទេ ជាហេតុបណ្តាលឲ្យគរុសិស្ស ត្រូវទៅប្រើប្រាស់ទីលានអត្តពលកម្មផ្សេងទៀត ដែលនៅឆ្ងាយ ឬប្រើប្រាស់ផ្លូវធ្វើចរណ៍សម្រាប់ ថ្នាក់រៀន និងការប្រឡង ដែលបណ្តាលឱ្យមានបញ្ហាមួយចំនួន ដូចជាហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍ និងភាពអយុត្តិធម៌ នៅក្នុងការប្រឡង។ តាមរយៈគម្រោងនេះ គរុសិស្ស និងគ្រូប្រមាណ ៤០០នាក់ នៅ NIPES និងសិស្សជាង ៩៣៨,០០០ នាក់ មកពីសាលារៀនជិតខាង នឹងអាចប្រើប្រាស់ផ្លូវរត់អត្តពលកម្មថ្មីនេះ សម្រាប់ការប្រលង និងព្រឹត្តិការណ៍កីឡាផ្សេងៗ ព្រមទាំង អាចទទួលបានការអប់រំរាងកាយប្រសើរជាងមុន។
២. គម្រោងសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិចនៃខេត្តស្ទឹងត្រែង។ (ថវិកាចំនួន ២៥,៥៣៤ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង។
នៅក្នុងគម្រោងនេះកន្លែងលាងដៃ និងស៊ីទែនទឹក នឹងត្រូវសាងសង់នៅក្នុងសាលារៀនចំនួន៦ នៅស្រុកថាឡាបរិវ៉ាត់ និង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទោះបីជាវីរុសកូវីដ១៩ បានបង្ហាញពីសារៈសំខាន់នៃអនាម័យដៃ ដើម្បីការពារការរីករាលដាល នៃជំងឺនេះយ៉ាងណាក៏ដោយ សាលារៀនជាច្រើននៅក្នុងតំបន់នេះ មិនមានកន្លែងសមរម្យសម្រាប់លាងដៃ និងទឹកស្អាតនោះទេ ដែលអាចធ្វើឱ្យសិស្សប្រឈមនឹងជំងឺរាគរូស និងជំងឺរលាកសួត។ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវអនាម័យសម្រាប់សិស្ស ប្រមាណ ៨៤០ នាក់ និងគ្រូចំនួន ៤០ នាក់ នៅក្នុងសាលារៀនចំនួន៦ នៅក្នុងតំបន់ ព្រមទាំងជួយការពារជំងឺឆ្លងផ្សេងៗរួមទាំង កូវីដ១៩ ផងដែរ។
ជំនួយទាំងនេះ គឺផ្អែកលើការប្តេជ្ញាចិត្តនៅក្នុងសេចក្តីថ្លែងការណ៍របស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ ជប៉ុន លើកទី១៣ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដែលបានថ្លែងថា ការអនុវត្តជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយ តូចសន្តិសុខមនុស្សជាតិឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុបប្រមាណ ៩១លានដុល្លារអាមេរិក មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅ តាមភូមិស្រុកថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ។
គម្រោងវប្បធម៌ “គូសាណូណិ” របស់ប្រទេសជប៉ុន គាំទ្រដោយផ្ទាល់ដល់ការអនុវត្តគម្រោងវប្បធម៌ កីឡា និងការអប់រំថ្នាក់ ឧត្តមសិក្សា និងគម្រោងអរក្សបេពិកភណ្ឌវប្បធម៌នានា ដែលធ្វើឡើងដោយអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលធ្វើការ យ៉ាងសកម្មនៅថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ជាមួយគ្នានេះផងដែរ ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនា ប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន និង ។ ជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ /ឬ ភាអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ ដូចជាជួយជម្រុញនូវ ភាពម្ចាស់ លើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ជាង ៦៣លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៤២ គម្រោងនៅទូទាំងប្រទេសកម្ពុជា។
លោក ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង តាមរយៈការផ្លាស់ប្តូរកិច្ចសន្យាតាម ប្រៃសណីយ៍ ដោយមិនមានការប្រារព្ធពិធីទេ ដោយសារការឆ្លងរីករាលដាលចូលសហគមន៍នៃវីរុស កូវីដ១៩ កាលពីថ្ងៃទី ២០ ខែកុម្ភៈ និងដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងវីរុសកូវីដ១៩។ ខ្ញុំសង្ឃឹម យ៉ាងមុតមាំថា ស្ថានភាពនឹងមានភាពប្រសើរឡើងក្នុងពេលឆាប់ៗនេះ។
ចាប់តាំងពីឆ្នាំ ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តគម្រោង KUSANONE នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅ រដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ KUSANONE មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេល ៣ទស្សវតន៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួម ចំណែកក្នុងគម្រោងជាង៦០០ តាមរយៈជំនួយឥតសំណង KUSANONE។ យើងមានសេចក្តី សោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការកែលម្អគុណភាពនៃ ជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន និងការលើកកម្ពស់វប្បធម៌ និងការអប់រំថ្នាក់ឧត្តម សិក្សានៅ កម្រិតមូលដ្ឋាន។
លោកឯកអគ្គរាជទូត សង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ទទួលស្គាល់ថានៅតែមាន បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ លើសពីនេះ ការដោះស្រាយឲ្យបានដិតដល់នូវបញ្ហាពាក់ព័ន្ធនឹងសុខភាពនិងអនាម័យក៏ កាន់តែមានសារៈសំខាន់ផងដែរ ជាពិសេសនៅពេលដែល មានការគម្រាមគំហែង ពីវីរុសកូវីដ១៩ ទៅទូទាំងពិភពលោក។ ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ៕