អភិបាលរាជធានីនាំយកស្បៀងអាហារ របស់សម្តេចតេជោ ជូនប្រជាពលរដ្ឋ៤៥គ្រួសារ កំពុងធ្វើចត្តាឡីស័ក នៅផ្ទះក្នុងសង្កាត់ត្រពាំងក្រសាំង
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៤៥គ្រួសារដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះពាក់ព័ន្ធជំងឺកុដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យទទួលបានសាច់មាន់១ក្បាលនិងអង្ករចំនួន២០គីឡូក្រាមក្នុង១គ្រួសារពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលក្នុងសហគមន៍ជាថ្មី។
ពិធីប្រគល់អំណោយខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦មិនា នៅទីតាំងធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធិអភិបាលខណ្ឌពោធិសែនជ័យ និងលោកស្រីរួមជាមួយអ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រា។
លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ អំណោយទាំងនេះជាអំណោយរបស់សម្តេចអគ្រូមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ។លោកបន្តថា៖សម្តេចតេជោនិងសម្តេចគតិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញឬនៅតាមបណ្តាលខេត្តនោះទេ។ ជាស្តែងសម្រាប់ពេលនេះដោយឃើញបងប្អូនមានការលំបាកនៅពេលធ្វើចត្តាឡីស័កទើបសម្តេចប្រគល់នូវអំណោយខាងលើនេះ ។
ក្នុងឱកាសនោះលោកឃួង ស្រេង ក៏បានថ្លែងការអរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើចត្តាឡីស័កនិងសូមបងប្អូនរួចផុតពីការឆ្លងជម្ងឺកូវីដ-១៩ទាំងអស់គ្នា។
ជាមួយគ្នានោះលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យបានបញ្ជាក់ដឹងថា៖ក្នុងចំនួនប្រជាពលរដ្ឋទាំង៤៥គ្រួសារនេះ ប្រជាពលរដ្នរស់នៅក្នុងភូមិជង្រុកចំនួន៣០គ្រួសារនិងប្រជាពលរដ្ឋរស់នៅសហគមន៍ត្រពាំងអញ្ចាញចំនួន១៥គ្រួសារ។ ពួកគាត់ជាប្រជាពលរដ្ឋ ពាក់ព័ន្ធនិងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោកបន្តថា៖ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នៅខណ្ឌពោធិ៍សែនជ័យ មានមណ្ឌលចត្តាឡីស័កចំនួន៨ទីតាំង ក្នុងនោះរួមមាន៖១ សណ្ឋាគារកាលីហ្វូញ៉ា១៤៦នាក់ស្រី៧៦នាក់។២ សណ្ឋាគារស៊ីធីខមហ្វត ២១៦នាក់ស្រី៣៨នាក់ ។៣ ខុនដូ សូហូ១៣២នាក់ស្រី៣២នាក់ ។៤ សណ្ឋាគារម៉ាក្រូ១១០នាក់ស្រី២៣នាក់។៥ សាលាបឋមសិក្សាពោធិ៍ចិនតុង៧៣ ស្រី១៦នាក់។៦ ភោជនីយដ្ឋានជីនជន ៤៥នាក់ស្រី២៧នាក់ ។៧ ភូមិត្រពាំងអញ្ចាញ៦សង្កាត់ត្រពាំងក្រសាំង៥៧នាក់ស្រី២៩នាក់ ។៨ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង៦៨នាក់ស្រី៣៧នាក់ ។ អ្នកធ្វើចត្តាឡីស័កសរុប៨៥៧នាក់ស្រី២៧៥នាក់(មិនមានអ្នកឆ្លងកូវីដ-19)។ មានកំម្លាំងប៉ូលីសការពារសណ្ឋាប់ធ្នាប់៧៤នាក់ ជាប់ជាប្រចាំ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលលោកហែម ដារិទ្ធិ តំណាងអភិបាលរាជធានីភ្នំពេញនិងលោកស្រីរួមជាមួយអ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រាបានបន្តចុះចែកជូនប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងអញ្ចាញ សង្កាត់ ត្រពាំងក្រសាំង ចំនួន១៥គ្រួសារទៀត៕