ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ​ហ៊ុន សែន ចេញ​បទបញ្ជា​ដាច់​ណាត់​ឲ្យ​រៀបចំ​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ជា​កន្លែង​ព្យាបាល​កូ​វីដ​-១៩

162

 

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៖ ខ្ញុំ​ចេញ​បញ្ជា​ដាច់​ណាត់ សូម​ដឹក​អ្នក​ជម្ងឺ​ពី​មណ្ឌល​ព្យាបាល​ព្រែក​ព្នៅ មក​សណ្ឋាគារ Continental​។​

​ក្នុង​សារ​សំឡេង​កាលពី​យប់ ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន បានចេញ​បទបញ្ជា​ដាច់​ណាត់​ឲ្យ​រៀបចំ​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ជា​កន្លែង​ព្យាបាល​កូ​វីដ​-១៩ ដោយ​ផ្ទេរ​ពី​មណ្ឌល​ព្រែក​ព្នៅ​មក​ទាំងអស់ ។

​ក្នុង​សារ​សំឡេង​ដាច់​ណាត់​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន មានការ​បារម្ភ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ហើយ​សម្តែង​ការ​ស្លុតចិត្ត ដោយ​ទទួលដំណឹង​ថា មណ្ឌល​ព្រែក​ព្នៅ​មិនមែនជា​កន្លែង​ព្យាបាល​ទេ គឺជា​កន្លែង​ដែល​អ្នក​មិន​ឈឺ យកទៅ​កន្លែង​ហ្នឹង​គឺ​ឈឺ​តែម្តង សម្តេច​ទទួលយក​អត់​បានទេ​។​

​សម្តេច​តេ​ជោ បញ្ហា​ឲ្យ​ដឹក​អ្នកជំងឺ​ពី​ព្រែក​ព្នៅ ទៅកាន់​អតីត​សណ្ឋាគារ​អាំងទែ​កុង​ទី​ណង់​ឲ្យ​ខាងតែបាន​៕

អត្ថបទដែលជាប់ទាក់ទង