ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ នាំ​មន្ត្រី​នាំយក​ស្បៀងអាហារ ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ទីតាំង​ចំនួន​បួន​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​

36

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ដឹកនាំ លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ កម្លាំង​នគរបាល សណ្ដាប់ធ្នាប់​ខណ្ឌ និង​អាជ្ញាធរ​ភូមិ​-​សង្កាត់ ចុះទៅ​ចែក​ស្បៀងអាហារ​ជូន​ដល់ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ទីតាំង​ចំនួន​បួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​បាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ សង្កាត់​ទួល​សង្កែ​ទី​២ ចំនួន ០២ ទីតាំង សង្កាត់​ប្ញ​ស្សី​កែវ ចំនួន ០១ ទីតាំង និង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ចំនួន ០១ ទីតាំង ដែលមាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៨០ គ្រួសារ​។​

ក្នុងឱកាស​នេះ លោក​អភិបាលខណ្ឌ បាន​ឧបត្ថម្ភ​ស្បៀងអាហារ​ជូន​ដល់​បងប្អូន​ទាំង​៨០​គ្រួសារ អំណោយ​សរុប​រួមមាន អង្ករ ៨០០ គ​.​ក សាច់ក្រក ២០ គ​.​ក ត្រីងៀត ៨០ គ​.​ក មី ៣៥ កេស ទឹក​ស៉ី​អ៉ី​វ​-​ទឹកត្រី ៥៥ យួរ ភេសជ្ជៈ ១៥ កេស ទឹកបរិសុទ្ធ ២០ កេស ត្រីខ ១៥ យួរ និង​អំបិល ៨០ គ​.​ក​៕​

អត្ថបទដែលជាប់ទាក់ទង