ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិខ្មែរ ១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១ គីឡូក្រាម​

49

 

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិខ្មែរ ១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១ គីឡូក្រាម​។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់​ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ២១​និង​៣០​នាទី កម្លាំង​ជំនាញ​(​ក​៤)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ មានការ​ចូលរួម​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​មានការ​សម្របសម្រួល​ដោយ​លោកជំទាវ ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា បាន​បើក​ការស្រាវជ្រាវ បង្ក្រាប​នៅ​ចំណុច បណ្តោយ​ផ្លូវ​ល្បឿន​លឿន ស្ថិតក្នុង​ភូមិ​ព្រែក​កំពោង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​លទ្ធផល​: ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ យ៉​ន យុទ្ធ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​។ វត្ថុតាង​ចាប់យក​បាន សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ៩៤១.៧៩​ក្រាម ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បន្ត​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង