ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លង​ចរន្តអគ្គិសនី ឆេះ​កុដិ​១​ខ្នង​វត្ត​ចុង​ដា​ នៅ​ស្រុក​សន្ទុក​

126

 

​ខេត្តកំពង់ធំ ៖ កុដិ​ព្រះសង្ឃ​១​ខ្នង ធ្វើ​អំពី​ឈើ ទំហំ​១១​ម៉ែត្រ​គុណ​២៤​ម៉ែត្រ ដំបូល​ប្រក់​ក្បឿង ស្ថិតនៅ​ចំណុច​វត្ត​ចុង​ដា ភូមិ​ចុង​ដា ស្រុក​សន្ទុក បាន​ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​អស់ទាំង​ស្រុង និង​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង និង​សម្ភារ​ជាច្រើន​ទៀត កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​និង​០០​នាទី ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហៀ​ង ហ៊​ល ស្នងការរង​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​អគ្គិភ័យ បាន​ដឹកនាំ​កម្លាំង​ចេញ​អន្តរាគមន៍​ពន្លត់​សរុប​ចំនួន​២៦​នាក់ រថយន្ត​អគ្គិភ័យ​បានចេញ​អន្តរាគមន៍​សរុប​ចំនួន​០៥​គ្រឿង ដែលមាន រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​រថយន្ត ស្មើ​១៧​ម៉ែត្រគុប​, រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​រថយន្ត​ស្មើ​០៤​ម៉ែត្រគុប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការ​បាន​ឲ្យ​ដឹងថា កុដិ​ជា​ប្រភេទ​សំណង់ ធ្វើ​អំពី​ឈើ ដែល​ទំហំ​១១​ម​x២៤​ម ដំបូល​ប្រក់​ក្បឿង បណ្តាល​ឲ្យ​ខូចខាត ឆេះ​កុដិ​០១​ខ្នង​ទាំងស្រុង​ទំហំ​១១​ម៉ែត្រ​គុណ​២៤​ម៉ែត្រ​, ម៉ូតូ​ចំនួន​០១​គ្រឿង​, ម៉ាស៊ីនភ្លើង​ចំនួន​០២​គ្រឿង​, គ្រែ​ចំនួន​០៣​គ្រឿង​, ឡាំង​សម្ភារ​ចំនួន​០៣​គ្រឿង​, ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង​, ស្គរធំ​ចំនួន​០១, កៅអី​ជ័រ​ចំនួន​១០០, តុ​ឈើ​ចំនួន​១០, សម្ភារ​មួយចំនួនទៀត​។​
​ចំពោះ​មូលហេតុ ៖ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទដែលជាប់ទាក់ទង