ចាប់ជនសង្ស័យម្នាក់ជិត៦០ឆ្នាំ ចាប់រំលោភក្មេងស្រី អាយុ១២ឆ្នាំ
កំពង់ស្ពឺ ៖ អធិការនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា អំពើអសីលធម៌ មិនគួរលើកលែង.,! ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួនជាក់ស្ដែងបញ្ជូនមក ការិយាល័យជំនាញខេត្តចាត់ការបន្ដ ពីបទធ្វើសកម្មភាពចាប់រំលោភក្មេងស្រី អាយុ១២ឆ្នាំ។
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលា ម៉ោ ង១០និង០០ នាទី សមត្ថកិច្ចនគរបាលស្រុកបានទទួលពាក្យបណ្តឹងពីឈ្មោះ ស.ន ភេទស្រី អា យុ ៣៣ រស់នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្ដឹងពីឈ្មោះ ម៉ែន ចន្ថា ហៅ ត្រួក ភេទប្រុស អាយុ៥៨ឆ្នាំ(ត្រូវជាឪពុកក្មេក) រស់នៅភូមិ ឃុំ ជាមួយគ្នា ។
វេលាម៉ោង០៧:៤០នាទីព្រឹក ថៃ្ង ខែ ឆ្នាំ ដដែល នៅចំណុចផ្ទះរបស់ជនសង្ស័យ ឈ្មោះ ម៉ែន ចន្ថា បានធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះ ឈ្មោះ Y R N អាយុ១២ឆ្នាំ មិនបានសម្រេចដោយម្តាយជន រងគ្រោះបានមកទាន់ រួចបានមកដាក់បណ្ដឹងឱ្យស មត្ថកិច្ចជួយអន្ដរាគមន៍ភ្លាមៗ ។
លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុក បានឱ្យដឹងថា ក្រោយទទួលបាន ប ណ្ដឹងពីជនរងគ្រោះ លោកបានបញ្ជាផ្នែកព្រហ្មទណ្ឌ កោះហៅនាំជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរជន សង្ស័យ បានឆ្លើយសារភាពនៅចំពោះមុខថាខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់ពិតមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុក កសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញខេត្ដ ចាត់ការ តាមនីតិវិធី ៕