យាយអាយុជិត៨០ឆ្នាំ មិនរកធម៌ទេ បែរជាបង្កើតទីតាំងជក់ គ្រឿងញៀន
បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការណ៍ជាមួយកម្លាំងនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុងបាត់ដំបងបង្ក្រាបករណីរក្សាទុក ចាត់ចែង សម្រួលឱ្យប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី (ក្នុងបទល្មើសជាក់ស្តែង)ដែលមានឈ្មោះស្រ៊ុន ឡាយ ភេទស្រី អាយុ ៧៨ឆ្នាំ ជាម្ចាស់ទីតាំង។ ប្រតិបត្តិការធ្វើនៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែមីនាឆ្នាំ២០២១នៅចំណុចក្រុមទី០៤ភូមិនំក្រៀបសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ប្រុស ៩នាក់ស្រី០៥នាក់ ដែលក្នុងនោះមានទាំងអនីតិជនផងដែរ។
វត្ថុតាងចាប់យករួមមាន៖ -ថ្នាំញៀនប្រភេទកេតាមីនKetamine ចំនួន ០៣កូនថង់ទម្ងន់២.១០ក្រាម(ទាំងសំបក) -ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ីMDMAចំនួន០២គ្រាប់ទម្ងន់០,៦៩ក្រាម -បន្ទះថ្នាំព៌ណក្រហមនិងសម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន -ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ដោយឡែកអ្នកជាប់ពាក់ព័ន្ធជាអនីតិ ជនចំនួន០៤នាក់ ត្រូវបានឱ្យអាណាព្យាបាលធា នាយកទៅអប់រំនៅលំនៅដ្ឋានវិញ៕