ប៉ូលិសកៀនស្វាយបង្ក្រាបបនល្បែងស៊ីសង(អាប៉ោង)
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា កាលពីរសៀថ្ងៃទី០៧ ខែមិនា
ឆ្នាំ២០២១នេះដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថាមានករណីលេងល្បែងសុីសង (អាប៉ោង) នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលភូមិធំ បានចុះដល់កន្លែងកើតហេតុលេងល្បែងសុីសងខុសច្បាប់(អាប៉ោង) ធ្វើការឃាត់ខ្លួនអ្នកលេងល្បែងសុីសងបានចំនួន ០២ នាក់ ( អ្នកបាញ់អាប៉ោងម្នាក់ និងអ្នកលេងម្នាក់ ) ។
ទី១.ឈ្មោះ ជូ យ៉ុន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ ។
ទី២.ឈ្មោះ ម៉ម ស៊ីណា(ទូច) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកអ្នកចាក់មានគ្នាប្រហែល ០៤ ទៅ ០៥ នាក់ទៀតរត់គេចខ្លួនអស់ ។
*វត្ថុតាងចាប់យករួមមាន:
១/មេអាប៉ោងចំនួន០៤គ្រាប់ ។
២/ចានអាប៉ោងចំនួន០១ ។
៣/គមរបអាប៉ោងចំនួន០១ ។
៤/កំរាលជ័រមានលេខចំនួន០១ ។
៥/ទូរស័ព្ទដៃម៉ាកOPPO ម៉ូដែលCPH2127 ពណ៌ទឹកសមុទ្រចំនួន០១ ។
៦/ប្រាក់រៀលចំនួន៦០៥០០០៛(ហុកសិបម៉ឺនប្រាំពាន់រៀល)
៧/កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន០១ ។
៨/ម៉ូតូចំនួន០២គ្រឿង (ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ ១AI-៧២១៨ ចំនួន០១គ្រឿង និង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ កណ្តាល ១AC-៧៦៥៣ចំនួន០១គ្រឿង ។)
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ រូចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕