គំនិតបញ្ញវ័ន្ដ ៖ គ្រួសារ សាលារៀន និង សង្គម
ភ្នំពេញ៖គ្រូ និង សិស្សតែងតែមានបញ្ហាមិនចេះចប់មិនចេះហើយនោះទេតែចុងក្រោយទោះបីសិស្សរូបនោះក្លាយជាបណ្ឌិត ឬ ជា
ឧ៍បណ្ឌិតក៏សិស្សរូបនោះសុទ្ធតែឆ្លងកាត់សាលាបឋមសិក្សាដែរសូមកុំឆ្លើយថាណូ(NO)ឲ្យសោះ ។
កាលពីសម័យស្មែរស្ថិតនៅក្រោមអាណានិគមបារាំងអ្នកដែលចង់ឲ្យកូនចេះអក្សរគឺបញ្ជូនឲ្យទៅរៀននៅសាលាវត្ត ។កាលពីជំ
នាន់នោះទោះបីខ្ញុំកើតមិនទាន់ក៏ពិតមែនតែតាមការតំណាលពីចាស់ៗថាម៉ែ ឧ៍ដែលយកកូនទៅផ្ញើនៅវត្តសុទ្ធតែផ្ដាំនឹងលោកថាខ្ញុំករុណាសុំតែភ្នែកយកទៅវិញប៉ុណ្ណោះ ។
តាមពិតព្រះសង្ឃកាចមែន ហើយនៅវត្តគឺត្រូវតែច្បាស់ព្រោះក្រៅពីរៀនអក្សរ នៅ រៀនធម៌ រៀនបាលីទៀតហើយចុងក្រោយអ្នក
រៀននៅវត្តទាំងនោះសុទ្ធតែមានអនាគតល្អ ។
មកដល់យុគសម័យនេះសិស្សមួយចំនួយចោលម្សៀតតែម្ដង ។ទៅរៀនគេចសាលាសាលាបែរជាខ្លះទៅចាប់អាជីពជាអ្នកបង្ហោះម៉ូ
តូជាអ្នកជក់គ្រឿងញៀនចុងក្រោយម៉ែឧ៍ទៅបន្ទោសគ្រូថាមិនជួយប្រដៅកូនរបស់ខ្លួនឲ្យបានល្អផងទេ។ ការប្រដៅមនុស្សពិតជាលំបាកមែនហើយ ។
ម៉ែ ឧ៍ខ្លះជាអ្នកបង្កើតនូវភាពទំនើងឲ្យកូនគឺបើគ្រូប៉ះពាល់បន្តិចបន្តួចអាងប្ដឹងថាគ្រូរំលោភសិទ្ធមនុស្ស ។ដល់គ្រូប្រដៅមិនស្ដាប់ក៏
បន្ទោសគ្រូ ។ខ្លួនឯងជាម៉ែ ឧ៍ជាអ្នកបង្កើតវានៅប្រដៅមិនប្រដៅមិនបានផងចុះទម្រាំគ្រូដែលជាអ្នកដទៃនោះ ។
គេថាបើចង់ឲ្យសិស្សល្អត្រូវពឹងផ្អែកលើកត្តាចំនួន៣គឺកត្តាសាលារៀន កត្តាគ្រួសារ និង សង្គម ។សាលារៀនតែមួយក៏មិនអាចធ្វើអ្វី
បានដែរព្រោះមួយថ្ងៃៗសិស្សនៅក្នុងសាលាតិចណាស់នេះមិនទាន់និយាយដល់អ្នកគេចសាលាផង ។កត្តាគ្រួសារគឺជារឿងសំខាន់ព្រោះពួកគេនៅជាមួយគ្រួសារច្រើនជាងសាលារៀន ។
កត្តាសង្កមក៏ជាបញ្ហាសំខាន់មិនអាចខ្វះបានដែរគេចចេញពីសាលា ហើយមិនចូលផ្ទះបែរជាទៅសេពគប់ជាមួយមនុស្សពាលគឺ
ពាលហើយ ។អញ្ចឹងហើយទើបសព្វថ្ងៃនេះសំបូរក្មេងញៀនថ្នាំ សំបូរក្មេងប្រណាំងម៉ូតូនោះ ។កត្តាទាំង៣នេះគួរតែពិចារនាឡើងវិញតើគ្រួសារ សាលារៀន និង សង្កមគួរតែនៅជាមួយគ្នាឬទេ ?