ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៨ មីនា សូម​បងប្អូន​ជនរួមជាតិ​ថែរក្សា​សុខភាព​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​

62

 

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​អបអរសាទ​រ​ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២១! ទន្ទឹមនឹង​ការចូល​រូ​ម​អបអរសាទរ​ថ្ងៃ​ឈប់សម្រាក ៨ មីនា សូម​បងប្អូន​ជនរួមជាតិ​ថែរក្សា​សុខភាព​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នា​ថ្ងៃ​ចន្ទ​នេះ​ថា ទិវា​អន្តរជាតិ​នារី ៨​មីនា ត្រូវបាន​ពិភពលោក​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នូវ​ការតស៊ូ និង​គំរូ​វីរភាព​របស់​ស្ត្រី​ក្នុងការ​ទាមទារ​សិទ្ធិសេរីភាព និង​គេច​ផុតពី​ទង្វើ​ជិះជាន់​នានា ។ សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រួមទាំង​ស្ត្រី​ផងដែរ គឺ​បាន​កើតមាន​សារជាថ្មី​ឡើងវិញ​ក្រោយ​ពីថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដែល​យើង​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ដ៏​ឃោរឃៅ​យង់ឃ្នង​ដឹកនាំ​ដោយ ប៉ុល ពត ។

​ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា រហូតដល់​ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ជានិច្ច​ក្នុងការ​លើកកម្ពស់​ស្ត្រី រហូត​បង្កើតបានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​»​។ « ស្ត្រី និង​ការអភិវឌ្ឍន៍ ក្នុង​បរិការណ៍​កូ​វីដ​-១៩ » គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា លើក​ទី​១១០ ដែលជា​ការបង្ហាញអោយឃើញ​ពី​តួនាទី​យ៉ាងសំខាន់​របស់​ស្ត្រី​នៅក្នុង​សង្គមជាតិ ជាពិសេស​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ននេះ ដែលជា​បុព្វ​លក្ខខណ្ឌ​មិនអាច​ប្រកែក​បានឡើយ​ក្នុងការ​រួមចំណែក​ជួយ​ដល់​ការលើកកម្ពស់​សិទ្ធិសេរីភាព​របស់​ស្ត្រី និង​ជួយ​អោយ​ស្ត្រី​មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​នៅក្នុង​សង្គមជាតិ និង​លើ​ឆាក​អន្តរជាតិ​។​

​សូម​ជូនពរ​ស្ត្រី​កម្ពុជា​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន មាន​សុខ​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​កុំបី​ខាន​៕

អត្ថបទដែលជាប់ទាក់ទង