ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមឃាត់ខ្លួន​ ផ្កាយ​ពីរ​ខ្យល់​ម្នាក់ បន្លំ​ពាក់​ឯកសណ្ឋាន និង​ក្លែង​លិខិត​សាធារណៈ ដើរ​ឆបោក​គេ​

64

 

ខេត្តបន្ទាយមានជ័យ ៖ មាន​ជនសង្ស័យ​ម្នាក់​បន្លំ​ពាក់​ឯកសណ្ឋាន ជា​នាយទាហាន​ឧត្ដមសេនីយ៍ទោ និង​ក្លែង​លិខិត​សាធារណៈ​ដើរ​ឆបោក​គេ​ត្រូវ​កំលាំង​អាវុធហត្ថ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១១ ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១​។

លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេ​បញ្ជាក​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​អនុវត្ត​ដីកា​លេខ​០០៩/២០២១ ចេញ​ដោយ​លោក ម៉ែន ហុង ព្រះ​អាជ្ញា​រង នៃ​អយ្យការ​អម​តុលាការយោធា ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសណ្ឋាន​យោធា ជា​នាយទាហាន​ឋានន្តរ​ស័​ក្ត ឧត្ដមសេនីយ៍ទោ និង​ក្លែង​លិខិត​សាធារណៈ ព្រមទាំង​ឆបោក​នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ជនសង្ស័យ​មានឈ្មោះ សុខ ប៊ុនធឿន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​កន្ថោរ​ខាងត្បូង សង្កាត់​អូរ​កន្ថោរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​រូបនេះ​ត្រូវបាន​បញ្ជូនមក​បញ្ជាកា​រដ្ឋា​ន​អាវុធ​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ​ទៅតាម​នីតិ​វិធី​។

​លោក វរសេនីយ៍ទោ ធៀ​ម ភក្ដី ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​អាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា ក្រោយពី​សួរនាំ​រួច​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​បន្លំ​ពាក់​ឯកសណ្ឋាន​ជា​នាយទាហាន​ឧត្ដមសេនីយ៍ទោ​និង​ក្លែង​លិខិត​សាធារណៈ​ដើរ​ឆបោក​កន្លងមក​ពិតប្រាកដ​។ ក្រោយពី​បាន​ចម្លើយសារភាព​ហើយ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​បញ្ជូន​បន្តទៅ​ស្នងការ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង