បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ពាក់ព័ន្ធនឹង កិច្ចការងារត្រៀមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដោយឥតបង់ថ្លៃ
ភ្នំពេញ៖កាលពីថ្ងៃអាទិត្យទី៧ ខែមីនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវនិងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវនេះពាក់ព័ន្ធនឹង កិច្ចការងារត្រៀមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដោយឥតបង់ថ្លៃ និងពង្រឹងវិធានការការពារជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
មន្ត្រីឱ្យដឹងថា៖កិច្ខប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៤ គឺ ៖
១. ផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩សម្រាប់ក្រុមអាយុ៦០ឆ្នាំឡើងចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។
២. ការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានអាយុចាប់៦០ឆ្នាំឡើងទៅ ក្នុងភូមិសង្កាត់ នៅមូលដ្ឋានខណ្ឌ ដើម្បីអញ្ជើញពួកគាត់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត ។
៣. គ្រប់សង្កាត់ទាំងអស់ត្រូវបន្តពង្រឹង និងចាត់វិធានការចំពោះភោជនីយដ្ឋាន អាហារដ្ឋានណាដែលប្រែក្លាយពីKTV ហើយមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល។
កិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ គណៈនាយក លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រងទាំង៧ សរុប៣០នាក់ ៕