ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រសួងសុខាភិបាល ដាក់ចេញ​វិធានការ​ដាក់ចេញ​ទប់ស្កាត់​ការចម្លង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា

61

​ភ្នំពេញ​៖  សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​
​ការធ្វើ​តេស្ត​ស្រាវជ្រាវ​រកក​ឈឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ សម្រាប់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទៅនឹង​ទីតាំង ម៉ាស្សា ៣ កន្លែង នៅ​រាជធានី​ភ្នំពេញ និង​ការដាក់ចេញ​នូវ​វិធានការ​ចាំបាច់ សម្រាប់​ទប់ស្កាត់​ការចម្លង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​គ្រប់គ្រង​កូនចៅ​នៅតាម​គ្រួសារ​នីមួយៗ​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត ដោយ​ឱ្យនៅ​ផ្ទះ​។ សម្រាប់​មនុស្សពេញវ័យ ប្រសិនបើ​មិនមាន​ការចាំបាច់ ត្រូវ​នៅផ្ទះ ត្រូវ​ផ្អាក ឬ​ពន្យារពេល នូវ​រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​ស៊ីផឹក​ដែលមាន​ការ ជួបជុំ​គ្នាច្រើន ដូចជា​ពិធី​រៀប​អា​ពា​ពិ​ពារ​ហ៍ ពិធី​ឡើងផ្ទះ ឬ​ពិធី​ជួបជុំ​គ្នាច្រើន និង​ចាំបាច់​ត្រូវតែ​អនុវត្តន៍​នូវ​វិធានការ ការពារ​។​

​យោងតាម​លិខិត​លេខ ០១០ លស​/២១ ចុះ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ របស់​អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា​៖ ហាង​ម៉ាស្សា​ឈ្មោះ ឡេស៍​រី​ឡែក​ស្ប៉ា (Let’s Relex Spa) ដែលមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​២១ ផ្លូវ​ម៉ៅ​សេទុង សង្កាត់​បឹង​កេងកង​១ រាជធានី​ភ្នំពេញ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់​ជា​ស្ត្រីជន​ជាតិចិន (​មិន​ចាំ​ថ្ងៃ​) បាន​ទៅប្រើ​ប្រាស់​សេវា​នៅ​ទីនោះ​។ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយពី​ការយក​វត្ថុ​សំណាក​លើក​ទី​១ បាន​ចំនួន​៤​នាក់ ដែលជា​បុគ្គលិក​មកពី​សាខា​ទាំង​៣​ទីតាំង​របស់​ហាង​ម៉ាស្សា​នេះ រួចមក (​ទីតាំង​ទាំង​២​កន្លែង​ទៀត គឺមាន​អាសយដ្ឋាន​ដូចខាងក្រោម ) ហើយ​ហាង​ទាំង​៣​ទីតាំង​នេះ ក៏មាន​ការទទួល​ភ្ញៀវ​តាម​ទម្លាប់​ធម្មតា​ដោយមាន​ការផ្លាស់ប្តូ​របុគ្គ​លិ​ក​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ទាំង​៣ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ម្តង​។ ក្រោយ​ការយក​វត្ថុ​សំណាក​លើក​ទី​២ នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ លទ្ធផល​វិភាគ​មន្ទីរពិសោធន៍​បាន​បង្ហាញថា មា​នក​រណ៍​វិជ្ជមាន វីរុស​កូ​វីដ​-១៩ លើ​បុគ្គលិក​ហាង​ម៉ាស្សា​នេះ ចំនួន ០៣​នាក់​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ដើម្បី​ទប់ស្កាត់បាន​ទាន់ពេលវេលា​នូវ​ការចម្លង​បន្ត​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ដែល​អាច​នឹង​មានការ​ចម្លង​ទ្រង់ទ្រាយ​ជា​ចង្កោម​ធំៗ​នៅក្នុង​សហគមន៍ ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និង​អតិថិជន​ទាំងអស់ ដែល​បាន​អញ្ជើញ​ទៅប្រើ​ប្រាស់​សេវា​ម៉ាស្សា​ចាប់ពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ ២០២១ នៅ​ហាង​ម៉ាស្សា​ដែលមាន​ទីតាំង​ទាំង​៣​ដូចខាងក្រោម​នេះ សូមមេត្តា​រួសរាន់​អញ្ជើញ​ទៅធ្វើ​តេស្ត​យក​វត្ថុ​សំណាក​ធ្វើ​វិភាគ នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០៩ ដល់ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ រៀងរាល់​ម៉ោង​ធ្វើការ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅតាម​ផ្ទះសម្បែង​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ។

​ទី​តាំងហាង​ម៉ាស្សា​ទាំង​៣​កន្លែង មាន​ដូចតទៅ​៖

១. ឡេស៍​រី​ឡែក​ស្ប៉ា (Let’s Relex Spa) ដែលមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​២១ ផ្លូវ​ម៉ៅ​សេទុង សង្កាត់​បឹង​កេងកង​១ ខណ្ឌ បឹង​កេងកង រាជធានី​ភ្នំពេញ​។​

២. ឡេស៍​រឺ​ឡេ​ក​ស្ប៉ា (Let’s Relex Spa) ដែលមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​២៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានី​ភ្នំពេញ​។

៣. ឡេស៍​រី​ឡេ​ក​ស្ប៉ា (Lets Relex Spa) ដែលមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​១៩៩ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

​សូម​បងប្អូន​អតិថិជន​ដែល​បាន​ប្រើប្រាស់​សេវា​នៅ​ទីតាំង​ទាំង​៣​កន្លែង​ខាងលើ មាន​ភាពស្មោះត្រង់​មក​ធ្វើតេស្ត និង​ធ្វើ ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ តាម​ការអំពាវនាវរ​បស់​ក្រសួងសុខាភិបាល​នេះ ដើម្បី​ចូលរួមចំណែក​ក្នុងការ​កាត់ផ្តាច់​បាន​នូវ​ការចម្លង​វីរុស​កូ​វីដ ១៩ នៅក្នុង​សហគមន៍​យើង​បាន​ទាន់ពេលវេលា បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​នៃ​ការ​រាតត្បាត​លក្ខណៈ​ធំធេង​នៅ​រាជធានី​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ដោយ​សភាពការណ៍​នៃ​ការឆ្លង​វីរុស​កូ​រឹង​-១៩ មាន​លក្ខណៈ​រាតត្បាត​ឆ្លង​ច្រើន​កន្លែង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​តាម​សារ​សម្លេង​រួចហើយ​នា​វេលា ម៉ោង​២១​និង​១០​នាទី​នៃ​យប់​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ (​សូម​ស្តាប់​តាម​សារ​សម្លេង​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា​) ហើយ​ក្រសួង មានសង្ឃឹម យ៉ាង​មុតមាំ​លើ​ការសហការ​អនុវត្តន៍​វិធានការ​សុខាភិបាល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នក​ដែលមាន​ការប៉ះពាល់​ឬ​មាន ទំនាក់ទំនង​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅតាម​ទីតាំង​នានា ដោយ​អនុវត្តន៍​កិច្ចការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ដូចខាងក្រោម​៖

+ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ឱ្យ​អនុវត្តន៍​រួចហើយ​នូវ​វិធានការ ៣​ការពារ (​ពាក់​ម៉ាស់ លាងដៃ​ឱ្យបាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​មួយ​ម៉ែត្រ​កន្លះ​ឡើង​) និង ៣​កុំ (​កុំទៅ​កន្លែង​ដែលមាន​មនុស្ស​កុះករ​កកកុញ​ច្រើន កុំទៅ​កន្លែង​ដែល​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក និង​កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា នៅពេល​ជួបគ្នា​ធ្វើ​គាវរ​កិច្ច គ្នា ជាដើម​) ដែល​ចាំបាច់​នៅពេលនេះ ត្រូវតែ​អនុវត្តន៍​ឱ្យបាន​គ្រប់គ្នាៗ ដោយ​មិនមាន​ការធ្វេសប្រហែស​ឡើយ​។​

+ ត្រូវ​អនុវត្តន៍​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែល​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ទី កន្លែង​ច​ត្តា​ឡី​ស័ក​ក្តី ឬ​នៅតាម​ផ្ទះសម្បែង​របស់ខ្លួន​។

+ ត្រូវ​ចូលរួម​ធ្វើតេស្ត​វិភាគ​រក​វីរុស​កូ​រីដ​-១៩ ប្រសិនបើ​សង្ស័យថា​មានការ​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ​-១៩ ឬ​មាន​រោគសញ្ញា​សង្ស័យ​ជំងឺ​កូ​វីដ​-១៩ ឬ​មាន​ជំងឺ​ផ្តាសាយ​ដែល​សង្ស័យ និង​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​ភ្លាមៗ​។

+ ត្រូវ​គ្រប់គ្រង​កូនចៅ​នៅតាម​គ្រួសារ​នីមួយៗ​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត ដោយ​ឱ្យនៅ​ផ្ទះ​។ សម្រាប់​មនុស្សពេញវ័យ ប្រសិនបើ​មិនមាន​ការចាំបាច់ ត្រូវ​នៅផ្ទះ ត្រូវ​ផ្អាក ឬ​ពន្យារពេល នូវ​រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​ស៊ីផឹក​ដែលមាន​ការ ជួបជុំ​គ្នាច្រើន ដូចជា​ពិធី​រៀប​អា​ពា​ពិ​ពារ​ហ៍ ពិធី​ឡើងផ្ទះ ឬ​ពិធី​ជួបជុំ​គ្នាច្រើន និង​ចាំបាច់​ត្រូវតែ​អនុវត្តន៍​នូវ​វិធានការ ការពារ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​អាច​កាត់បន្ថយ​បាន ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត​ដោយ​មិនដឹង​ខ្លួន​។​ជា​អតិប្បរិមា​នូវ​ហានិភ័យ​នៃ​ការចម្លង​បន្ត​គ្នា​។​

+ ក្រសួង​/​ស្ថាប័ន​និតិប្រតិបត្តិ និង​និតិ​បញ្ញត្តិ ត្រូវ​កាត់បន្ថយ​ចំនួន​បុគ្គលិក​-​មន្ត្រីរាជការ​មក​ធ្វើការ​នៅតាម​ក្រសួង​/​ស្ថាប័ន របស់ខ្លួន ដោយ​តម្រូវឱ្យ​ធ្វើការ​តាម​ផ្ទះ ឬ​តាម​អន​ឡាញ​វិញ ក្នុង​រយៈពេល​យ៉ាងតិច ៧​ថ្ងៃ​។ សូម​រក្សាទុក​បុគ្គលិក មន្ត្រីរាជការ មួយចំនួន​ក្នុង​កម្រិត​តិច សម្រាប់​ធ្វើការ​នៅក្នុង​ក្រសួង​-​ស្ថាប័ន ដោយមាន​ការផ្លាស់​វេន​គ្នា​។​

​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត នៅក្នុង​ដំណាក់កាល​នៃ​ការរុករក​ករណី​ឆ្លង​វីរុស​វីរុស​កូ​វីដ​-១៩ ដោយ​គ្រប់​ទី កន្លែង រួមទាំង​រោងចក្រ សហគ្រាស ហាង​លក់​ឥ​វ៉ាន់ ឬ​សម្ភារៈ ភោជនីយដ្ឋាន -​អាហា​រដ្ឋា​ន សណ្ឋាគារ ឬ​កន្លែង កម្សាន្ត​នានា​ជាដើម ចាំបាច់ ត្រូវតែមាន​ការត្រួតពិនិត្យ​បុគ្គលិក ឬ​អតិថិជន របស់ខ្លួន​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត មុន អនុញ្ញាត​ឱ្យចូល​ទៅកាន់​ទីកន្លែង​របស់ខ្លួន ចាំបាច់​ត្រូវមាន​ស្កេ​ន QR Code (​តាម​ការណែនាំ​រួចហើយ​)​។ ប្រសិនបើ បុគ្គល​-​អតិថិជន​ណា​មិនមាន​ពាក់​ម៉ាស់ មិនមាន​វាស់​កំដៅ មិនមាន​លាងដៃ​ជាមួយ​អាល់កុល និង​មិន​រក្សា​គម្លាត សុវត្ថិភាព​បុគ្គល​បាន​ត្រឹមត្រូវ​ទេនោះ សូមកុំ​អនុញ្ញាតឱ្យ​ចូលទៅ​ទីកន្លែង​របស់ខ្លួន ដើម្បី​ចូលរួម​បញ្ចៀស​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅតាម​ទីកន្លែង​នោះ​ជាយថាហេតុ​។

+ ត្រូវ​ចូលរួម​រាយការណ៍ ឬ​ប្រសិនបើ​មាន​សំណួរ សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥៕

អត្ថបទដែលជាប់ទាក់ទង