ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​ទីតាំង​លេងល្បែង​ជល់​មាន់ តាម​ទូរទស្សន៍​អន​ឡាញ

43

 

​ពោធិ៍សាត់ ៖ ផ្តើមចេញពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​បង្កា បង្ក្រាប និង​លុបបំបាត់​បទល្មើស និង​ល្បែងស៊ីសង​នានា នៅតាម​មូលដ្ឋាន ក្នុង​គោលបំណង​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ ។​

​ក្រោម​បទបញ្ជា​ផ្ទាល់ និង​មតិ​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ស្នងការ នគរបាល​ខេត្តពោធិ៍សាត់ នៅវេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាំ​ង កុសល ស្នងការរង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​លលកស ក្រុង​ពោធិ៍សាត់​បង្ក្រាប​ទីតាំង​លេងល្បែង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ ( Game online ភ្នាល់​ដាក់​លុយ ) សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ និង​អ្នកលេង​បាន​រត់គេចខ្លួន​អស់ ។​

​ជនសង្ស័យ​៣​នាក់ មានឈ្មោះ គ្រួច សា​ធី (​ស្រី​,៣៨​ឆ្នាំ​,​នៅ​ភូមិ​ចំការចេក​ខាងត្បូង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​)(​លេងល្បែង​អន​ឡាញ​តាម​ទូរទស្សន៍​)​។ ឈ្មោះ ទូច រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ចំការចេក​ខាងត្បូង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​)(​លក់​បាល់​តាម​អន​ឡាញ​)​។ ឈ្មោះ ប៉ុង សេរី​រ័ត្ន ភេទ​ស្រី​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​លលកស សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​)​ម្ចាស់​ទីតាំង​លក់​កាហ្វេ​គុយទាវ ដាក់​ទូរទស្សន៍​ជល់​មាន់ (​កូន​ឈឺ​)​។ ជនសង្ស័យ​ចំនួន​៣​នាក់​មានការ​អនុញ្ញាត​ពី​ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ឲ្យ​មាន​អ្នកធានា និង​ធ្វើ​ការអប់រំ​លើ​បុគ្គល​ដែល​លេងល្បែង​​ឲ្យ​ឈប់​លេងល្បែង​ចាប់ពីពេលនេះ​តទៅ​។​

​បន្ថែម​លើសពីនេះ​ទៅ​ទៀយ សមត្ថកិច្ច​នគរបាល​ក្រុ​ងះ​ពោធិ៍សាត់ ក៏បាន​ដកហូត​បាន​នូវ​ម៉ូតូ​ចំនួន​៦​គ្រឿង និង​ទូរទស្សន៍​១​គ្រឿង មក​រក្សា​ទុកជា​វត្ថុតាង នៅ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ ៕

 

អត្ថបទដែលជាប់ទាក់ទង