ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម វ៉ា​ត់ ចំរើន អំពាវនាវ​ឲ្យ​ក្រុម​ជម្រើសជាតិ បន្ត​ការហ្វឹកហាត់​បច្ចេកទេស​មូលដ្ឋាន​

164

 

CAMSOC-​ភ្នំពេញ​៖ ឯក​ឧ​ក្ត​ម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ CAMSOC បាន​អំពាវនាវ​ដល់​សហព័ន្ធ​កីឡា​ជាតិ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នៃ​សហព័ន្ធ​កីឡា​ជាតិ​នានា​បន្ត​ការរៀបចំ​កម្មវិធី​ហ្វឹកហាត់​សម្រាប់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន ក្នុងពេល​សម្រាក​ក្នុងស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​គប្បី​ត្រូវ​បន្ត​ការហ្វឹកហាត់​បច្ចេក ទេស​មូលដ្ឋាន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការ​ប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែវិច្ឆិកា​-​ធ្នូ ឆ្នាំ​២០២១ ប្រទេស​វៀតណាម​។​

​ឯកឧត្តម​អគ្គលេខាធិការ​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ឆ្លៀត​យក​ឱកាស​នេះ សូម​សហព័ន្ធ និង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទាំងអស់​ប្រុងប្រយ័ត្ន និង​មិនត្រូវ​ឲ្យ​កីឡាករ កីឡាការិនី សម្រាក​អសកម្ម ដោយ​គ្មាន​លំ​ហាត់​កម្លាំងកាយ និង​ហ្វឹកហាត់​បច្ចេកទេស​មូលដ្ឋាន នៅផ្ទះ ឬ​នៅ​ទីកន្លែង​សុវត្ថិភាព​នោះទេ ពោលគឺ​សូម​រក​មធ្យោបាយ​ផ្សេងៗ ដើម្បី​ការហ្វឹកហាត់​ឲ្យ​បាន​សកម្ម​។ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​សំណូមពរ​ឲ្យ​កីឡាករ Stay strong stay safe stay healthy​។ ប្រយ័ត្ន​អសកម្ម​ពេក ពេល​ចូល​ហាត់​វិញ​ត្រូវ​ស្តារ​កម្លាំង​បច្ចេកទេស​យូរណាស់​យ៉ាងតិច​៦​ខែ ហើយ​ពេល​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ចុងឆ្នាំ​២០២១​នេះ​នឹង​ជួប​បញ្ហា​ធំ​។ សូមជួយ​ដាក់​កម្មវិធី​រត់ ហ្វឹកហាត់ តាម​ទីធ្លា​សាធារណៈ​រៀងរាល់ថ្ងៃ ដោយ​មិនត្រូវ​ផ្តេកផ្តួល​តាម​បរិបទ COVID ហើយ​មិនត្រូវ​អសកម្ម​នោះឡើយ​។ ខ្ញុំ​បារម្ភ​ខ្លាំង ដោយសារ​ប្រទេសជិតខាង និង​ក្នុង​តំបន់​គេ lockdown កន្លែង​ប្រមូលផ្តុំ​ហ្វឹកហាត់ ដោយ​ធ្វើ​សកម្មភាព​ហ្វឹកហាត់​យ៉ាងសកម្ម និង​ទៀងទាត់ ពិសេស​កីឡាករ​សក្តានុពល​រប​ស់​គេ​ហាត់​កាន់តែ​ខ្លាំងក្លា​ថែមទៀត​»៕​

អត្ថបទដែលជាប់ទាក់ទង