រដ្ឋបាលរាជធានី ៖ អនុញ្ញាតឲ្យបើកដំណើរការ ទីតាំងចំនួន២៣កន្លែងឡើងវិញ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន២៣ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។ នេះបើយោងតាមលិខិត របស់សាលារាជធានីភ្នំពេញ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយអនុញ្ញាតឲ្យបើកដំណើរការ សាលារាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ទីតាំងទាំង២៣កន្លែងនេះ ត្រូវបន្តស្តាប់ការណែនាំរួមមាន៖ទី១៖ គោរពវិធាន ៣កុំ និង៣ការពារទី២៖ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល
ទី៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលមរោគកូវីដ១៩៕