យុវជនម្នាក់ ពឹងឲ្យបុរស២នាក់ជួយបញ្ឆេះម៉ូតូ ស្រាប់តែប៉ះចំចោរ លួចជិះទៅបាត់
ភ្នំពេញ ៖ យុវជនម្នាក់ បានពឹងឲ្យបុរស២នាក់ជួយបញ្ឆេះម៉ូតូ ស្រាប់តែបញ្ឆេះឆេះហើយ បានជិះទៅបាត់ បន្ទាប់ពីកើតហេតុ យុវជនម្នាក់នោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ជួយចាប់ជនសង្ស័យ២នាក់នោះ មកផ្តន្ទាទោសតាមច្បាប់។ ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី៩ខែមីនាឆ្នាំ២០២១នេះ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
យុវជនខាងលើមានឈ្មោះ តត ដេវីត អាយុ១៨ឆ្នាំមុខរបរសិស្សថ្នាក់ទី១២ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីដំណើររឿងមុនពេលក្រោមចោរយកម៉ូតូយកទៅបាត់ របស់យុវជនរងគ្រោះខាងលើបានឲ្យដឹងថា ៖នៅវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ខែមីនាឆ្នាំ២០២១ រូបគេបានជិះម៉ូតូម៉ាកស៊ុយស៊ុគីលេតមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1GM7045 រួមដំណើរជាមួយមិត្តស្រីរបស់ខ្លួនចេញមកពីដើរលេងបម្រុងនិងជូនមិត្តស្រីត្រលប់ទៅផ្ទះវិញ លុះដល់ចំនុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយមួយនិងឃឿនថ្ម បណ្តាលឲ្យដួលម៉ូតូរលាត់ដៃនិងជើងបន្ទាប់់មកក៏នាំគ្នាលើម៉ូតូរួចបញ្ឆេះម៉ូតូរបស់ខ្លួន ដោយសារម៉ូតូដែលដួលឈ្លក់សាំំងដេរផងធាក់ផងក៏មិនឆេះ ស្របពេលនោះក៏លេចមុខជនសង្ស័យ២នាក់ ដើរចេញពីទូរហ្គេមបាញ់ត្រីមួយកន្លែងនៅខាងក្រោយវត្តស្ទឹងមានជ័យភូមិមច្ឆា ខណៈនោះយុវជនរងគ្រោះឈឺជើងផងនោះ ក៏បានពឹងជនសង្ស័ យទាំង២នាក់ឲ្យជួយបញ្ឆេះម៉ូតូរបស់ខ្លួនបន្ទាប់ពីជនសង្ស័យទាំង២នាក់ ជួយបញ្ឆេះម៉ូតូយុវជនរងគ្រោះឲ្យឆេះរួចរាល់ ស្រាប់តែនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតយុវជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឲ្យជួយអន្តរាគមន៍ជួយរកម៉ូតូឲ្យរូបគេវិញផង៕