បញ្ជូនក្មេងទំនើង២នាក់ ដែលវាយក្បាលជនបរទេស ទៅកាន់តុលាការ
ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រៀបចំសំណុំរឿងបញ្ជូនក្មេងទំនើង២នាក់ដែលជិះម៉ូតូវាយក្បាលជនបរទេសទៅតុលាការនៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។
ជនសង្ស័យទី១ ឈ្មោះ លឹម ហុងឡេង ភេទប្រុស ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា មុខរបរ នៅផ្ទះ។ ជនសង្ស័យទី២ ឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វា មុខរបរ ជាងដែក។
ជនសង្ស័យទាំង២បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សា (វាយក្បាល) លើជនបរទេសដែលមិនស្គាល់អត្តសញ្ញាណ កំពុងជិះកង់ពិតប្រាកដមែន កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទន្លេសាប គឺជនសង្ស័យឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ដែលជិះម៉ូតូពីក្រោយគឺជាអ្នកធ្វើសកម្មភាពទះក្បាលជនបរទេសពីក្រោយ ឯជនសង្ស័យឈ្មោះ លឹម ហុងឡេង ជាអ្នកបើកម៉ូតូ ម៉ាក Mio ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1HK-2418 ដឹកជនដៃដល់។
បច្ចុប្បន្នជនសង្ស័យទាំង២ រួមនិងមធ្យោបាយធ្វើដំណើ(ម៉ូតូដែលជិះធ្វើសកម្មភាព) ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕