មេដឹកនាំកីឡា អំពាវនាវដល់អត្តពលិក ជម្រើសជាតិ ហ្វឹកហាត់
ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការ
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២ឯកឧត្តមវ៉ាត់ចំរើនបានអំពាវនាវដល់សហព័ន្ធកីឡាជាតិគ្រូបង្វឹកក្រុមជម្រើសជាតិនៃសហព័ន្ធកីឡាជាតិនានាបន្តការរៀបចំកម្មវិធីហ្វឹកហាត់សម្រាប់កីឡាករកីឡាការិនីជម្រើសជាតិរបស់ខ្លួនក្នុងពេលសម្រាកក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញក្តីបារម្ភថា ប្រសិនបើក្រុមជម្រើសជាតិកម្ពុជាសម្រាកក្នុង ស្ថានភាពជំងឺកូវីដ-១៩នេះ គឺយើងនឹងជួបបញ្ហាប្រឈមខ្លាំង ក្នុងពេលចូលហ្វឹកហាត់វិញ ដោយត្រូវការពេលវេលាយ៉ាងតិចរយៈពេល៦ខែដើម្បីស្តារកម្លាំងនិងបច្ចេកទេសឡើងវិញ ។
ចុងឆ្នាំ២០២១នេះគឺជាឆ្នាំស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយលើកទី៣១នៅប្រ
ទេសវៀតណាមហេតុនេះគ្រប់សហព័ន្ធកីឡាជាតិពិសេសគ្រូបង្វឹកត្រូវរៀបចំកម្មវិធីរត់ហ្វឹក
ហាត់ឱ្យបានរៀងរាល់ថ្ងៃ ដោយមិនត្រូវផ្តេកផ្តួលតាមបរិបទកូវីដ-១៩ និងអសកម្មនោះឡើយ។
សហព័ន្ធ និងគ្រូបង្វឹកក្រុមជម្រើសជាតិទាំងអស់ត្រូវប្រុងប្រយ័ត្ន និងមិនត្រូវឱ្យកីឡាករ កីឡាការិនីសម្រាកអសកម្មដោយគ្មានលំហាត់កម្លាំងកាយនិងហ្វឹកហាត់បច្ចេកទេសមូលដ្ឋាននោះទេ ពោលគឺត្រូវរកមធ្យោបាយផ្សេងៗ ដើម្បីឱ្យការហ្វឹកហាត់មានភាពសកមម្ម ដូចជាការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ឬនៅទីកន្លែងសុវត្ថិភាព។
ជាមួយគ្នានេះដែរ គណៈកម្មាធិការអូឡាំពិកអន្តរជាតិក៏បានសំណូមពរឱ្យកីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានាបន្តការហ្វឹកហាត់នៅតាមផ្ទះឬនៅតាមទីតាំងមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ដើម្បីថែរក្សាកម្លាំងកាយសម្បទាកុំឱ្យធ្លាក់ចុះខ្លាំងពេក។
ឯកឧត្ដមបានបង្ហាញនូវក្ដីបារម្ភដោយសារប្រទេសជិតខាងនិងក្នុងតំបន់កំពុងបន្តការហ្វឹកហាត់នៅក្នុងកន្លែងប្រមូលផ្តុំបិទទ្វារ ដោយធ្វើសកម្មភាពហ្វឹកហាត់យ៉ាងសកម្មនិងទៀងទាត់ ពិសេសកីឡាករសក្តានុពលរបស់គេហាត់កាន់តែខ្លាំងក្លាថែមទៀត៕