ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា​ហាប់​គី​ដូ​កម្ពុជា គ្រោង​ធ្វើ​មហា​សន្តិ​បាត​បញ្ចប់​អាណត្តិ​ចាស់ នា​ខែមេសា ឬ​ធូរស្បើយ​មេរោគ​COVID-19

88

 

ភ្នំពេញ​៖​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​គ្រោង​ធ្វើ​មហា​សន្តិ​បាត​បញ្ចប់​អាណត្តិ​ចាស់​ឆ្នាំ​២០១៦-២០២០ បន្ត​អាណត្តិ​ថ្មី​ឆ្នាំ​២០២០-២០២៤ លើក​ទី​៧​របស់​ខ្លួ​នា​ខែមេសា​ខាងមុខនេះ ក្រោយ ព្រឹត្តិការណ៍​សហ​ម​គន៍​២០ កុម្ភៈ បាន​ធូរស្បើយ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាស​ឲ្យ​ដំណើរ​ការលេង​កីឡា​ឡើងវិញ​នោះ​។​

​លោក​គង់ ចាន់​ធី​ណា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​គ្រោង​មានប្រសាសន៍​ឲ្យ​ដឹងថា​សហព័ន្ធ​គ្រោង​ធ្វើ​មហា​
​សន្តិ​បាត​បញ្ចប់​អាណត្តិ​ចាស់​ឆ្នាំ​២០១៦-២០២០​ខែមេសា​ឬ​មានការ​ធូរស្បើយ​តាម​ផែនការ​របស់​សហព័ន្ធ​។​សព្វ​សហព័ន្ធ​មាន​សមាជិក​ប្រតិ​
​ប​តិ្ត​ចំនួន​១១​រូប​ក្នុងនោះ​ប្រធាន​១​រូប អនុប្រធាន​៣​នាក់ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គ​ហិ​រញ្ញឹក និង​សមាជិក​។​

​លោក​បាន​បន្តថា​សព្វថ្ងៃ​នេះ​សហព័ន្ធ​មានការ​ខ្វះខាត​ថវិកា​ច្រើន​សម្រាប់​បង្កើត​ធនធានមនុស្ស​តាម​បណ្តាល​ខេត្ត​(​ក្លិប​កីឡា​ហាប់​គី​ដូ​) ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ប្រកួត​ពានរង្វាន់​ផ្សេងៗ ដោយសារ​ការឧបត្ថម្ភ​របស់​សមាជិក​សហព័ន្ធ​នូវមានកម្រិត​។ ដូច្នេះ​សហព័ន្ធ​មានលទ្ធភាព​បាន​ត្រឹម​បើក​វគ្គ​បណ្តុះបណ្តាល និង​តំឡើង​តែប៉ុណ្ណោះ​។​

​លោក​ធី​ណា​បន្ថែមទៀតថា​លោក​សង្ឃឹមថា​អាណត្តិ​ថ្មី​នេះ​នឹង​សប្បុ​ស​ធម៌​និង​ថ្នាក់​ដឹក​កីឡា​នឹង​គាំទ្រ​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡា​
​ហាប់​គី​ដូ​កម្ពុជា​ដើម្បី​អភិឌ្ឍន​កីឡា​ប្រភេទ​នេះ​ឲ្យ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា​ទោះបី​កីឡា​ហាប់​គី​ដូ​គ្មាន​ឈ្មោះ​ក្នុង​កីឡា​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា​ក៏ដោយ​៕​

អត្ថបទដែលជាប់ទាក់ទង