ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទ​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ដែល​កំពុងមាន​ជំងឺ​កូ​វីដ​-១៩

144

 

​កណ្តាល ៖ លោក​វរសេនីយ៍ឯក ហេង សុផល អធិការនគរបាល​ស្រុក​ល្វាឯម នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ នេះ បាន​ដឹកនាំ​កម្លាំង ចុះ​បិទ​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ជា​បណ្តោះអាសន្ន ដែលមាន​ខ្នង​ផ្ទះ​ចំនួន​៣០០​គ្រួសារ ។​

​ការសម្រេច​បិទ​ភូមិ​វាល​ធំ ជា​បណ្តោះអាសន្ន​នេះ គឺ ដោយសារ​មាន ជំងឺ​កូ​វីដ​-១៩ ដោយ​សមត្ថកិច្ច​បានធ្វើ​ការហ៊ុមព័ទ្ធ​ប្រជាពលរដ្ឋ មិន​ឲ្យ​ចេញ​ក្រៅ និង​ឲ្យ​ខាង​គ្រូពេទ្យ​ធ្វើ​ការយក​សំណាក​ពួកគាត់​ទាំងអស់គ្នា ។​

​យោងតាម Facebook ផ្លូវការ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា ការសម្រេច​បិទ​ភូមិ​វាល​ធំ ជា​បណ្តោះអាសន្ន​នេះ គឺ អនុវត្តតាម​ការបញ្ជា​ដឹកនាំ​ពី​លោក កន សុខកាយ អភិបាលស្រុក​ល្វាឯម និង ជា​ប្រធាន​គណៈកម្មាធិការ គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩​ស្រុក​ល្វាឯម ។​

​ដោយឡែក នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល ប្រកាស​ដែរ​ថា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៦៤​នាក់​បន្ថែមទៀត ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង ព្យាបាល​ជាសះស្បើយ​ចំនួន​១១​នាក់ ៕

អត្ថបទដែលជាប់ទាក់ទង