ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាន​ល្បែងស៊ីសង​បៀរ​.​អាប៉ោង កំពុងបើក​លេង​ដោយ​រលូន នៅ​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​

413

 

​ភ្នំពេញ​៖​តាម​សេចក្ដីរាយការណ៍​ពី​មហាជន នា​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ​ថា ដោយមាន​កន្លែង​បើក​លេងល្បែង​ស៊ីសង​ដូចជា​បៀរ និង​អាប៉ោង​ជាច្រើន​វង់​នៅ​តំបន់​ដេប៉ូ​ឈើ ដោយ​ពួក​ថៅកែ​ល្បែង គេ​ដំណើរ​ការលេង​ស៊ីសង​គ្នា​យ៉ាង​គគ្រឹកគគ្រេង​ដោយ​រលូន ហើយ​គេ​មិនដែល​ឃើញ​វត្តមាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​និង​អាជ្ញាធរ​ខណ្ឌ​ចុះ​រំខាន​ពួក​ល្បែងស៊ីសង​នោះទេ​។

​ហើយ​បើក​លេង​ល្បែងស៊ីសង​នេះ​គឺ​ដំណើរ​ការលេង​ស៊ីសង​គ្នា​នោះ គឺ​ចាប់ពី​ម៉ោង​១​ឬ​ម៉ោង​២​រសៀល រៀងរាល់ថ្ងៃ​រហូតដល់​យប់​ហើយ​ការលេង​ល្បែង​ស៊ី​ដោយ​រលូន​នេះ គឺ​នៅ​ក្រុមទី​៧​ភូមិ​ដើម​ចាន់​១​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ផ្លូវ​ចូលទៅ​កន្លែង​លេងល្បែង​ស៊ីសង​នោះ គឺ​ចូល​តាមផ្លូវ​ដេប៉ូ​ឈើ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សូ​រិ​យោ​ដី​រាជធានី​ភ្នំពេញ ហើយ​ជា​រៀងរាល់ថ្ងៃ គឺ​អ្នកញៀន​ល្បែងស៊ីសង​នោះ គាត់​សម្រុក​ទៅលេង​ល្បែង​ស៊ី​ខាងលើ​នោះ ហើយ​មហាជន​ទូទៅ​គាត់​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​, ប៉ូលិស​ប៉ុស្ដិ៍ មិន​ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ខាងលើ​នោះ ចឹ​ង​ដោយ​បណ្ដែតបណ្ដោយ​ទុកអោយ​មាន​ល្បែងស៊ីសង​ដូចនេះ​ទៅវិញ​។ ដូចនេះ​មហាជន​សូម​សំណូមពរ​ដល់​ថ្នាក់លើ ជួយ​មើល​វង់ល្បែង​ស៊ីសង​ខាងលើនេះ​ផង​! ព្រោះ​អី​ថ្នាក់ក្រោម​ដែលជា​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន គាត់​មិន​ខ្ចី​អើពើ​បង្ក្រាប​នោះទេ​ទំនង​បាន​ផលប្រយោជន៍​ពី​បន​ល្បែងស៊ីសង​ទាំងនោះ ហើយ​មើលទៅ​បានជា​មើលរំលង​ទៅវិញ​។

​ចំណែក​ក្នុង​ផ្សារ​ច្បារអំពៅ ល្បែង​កើត​រីក​ដូច​ផ្សិត ជាពិសេស​ឆ្នោត កន្ទុយលេខ ល្បែង​ខ្លា​ឃ្លោក​ភ្នាល់​ស៊ីលុយ ល្បែង​ឡូតូ​នៅ​យឿ​ត្រី និង​បេនឡាន​ច្បារអំពៅ ហាក់​ដូចគ្នា​ការបង្ក្រាប​សោះ​។ ដោយអធិការនគរបាលខណ្ឌ និងមេប៉ុស្តិ៍ បានបណ្តែតបណ្តោយឲ្យកើតមានល្បែងស៊ីសង នៅមូលដ្ឋានព្រោងព្រាត ដូច្នេះប្រជាជន​បាន​សំណូមពរ​ដល់​ចៅហ្វាយខណ្ឌ​ច្បារអំពៅ ដែលជាគណៈបញ្ជាការឯកភាពខណ្ឌ មេត្តា​ពិនិត្យនិង​ចាត់វិធានការ​វង់ល្បែង​ដុះ​ស្លែ​នេះ​ផង ដើម្បីភាពសុខសាន្តនៅមូលដ្ឋាន៕​

អត្ថបទដែលជាប់ទាក់ទង