ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌ​ប្ញ​ស្សី​កែវ ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ដល់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង ប្រព្រឹត្តទៅ​នៅ​មន្ទីរពេទ្យបង្អែក​សម្ដេច​ឪ​សម្ដេចម៉ែ

77

 

​ភ្នំពេញ​៖​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ចេញ​សេចក្ដីជូនដំណឹង​ទៅដល់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ប្ញ​ស្សី​កែវ​ទាំងអស់ ឱ្យបាន​ជ្រាបថា​៖ ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ (​អា​ស្ត្រា​ហ្សេ​នី​កា​) សម្រាប់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង បាននិងកំពុង​ប្រព្រឹត្តទៅ​នៅ​មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ (​គីឡូ​ម៉ែត​លេខ​៦)​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។

​នៅ​ព្រឹក​ថ្ងៃទី​១០​មីនា​នេះ​លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​បាន​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង ដោយ​ស្ម័គ្រចិត្ត​ចង់​ទទួល​ការចាក់​វ៉ាក់សាំង​ខាងលើនេះ សូម​បងប្អូន​អញ្ជើញ​ទៅ​ស្នើសុំ​លិខិតអញ្ជើញ​ពី អាជ្ញាធរ​ភូមិ​-​សង្កាត់​របស់ខ្លួន ដើម្បី​មក​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដោយ​ឥត​បង់ថ្លៃ​។

​លោក​អភិបាលខណ្ឌ​បានបញ្ជាក់​ទៀតថា​៖ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែមាន​លិខិតអញ្ជើញ ដែល​ចេញ​ដោយ អាជ្ញាធរ​មូលដ្ឋាន និង​សូម​ភ្ជាប់​មក​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឬ​សំបុត្រកំណើត​ឬ​លិខិតឆ្លងដែន​។​ល​។​មុនពេល​មកដល់​ទីតាំង​ចាក់​វ៉ាក់សាំង​។​ការ​បើកចាក់​វ៉ាក់សាំង​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ជូនដំណឹង​១០​មីនា​នេះ​តទៅ ៕​

អត្ថបទដែលជាប់ទាក់ទង