របួស២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពញាឮ
កណ្ដាល៖សមត្ថកិច្ចប៉ូលិសបានអោយដឹងថាដោយស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបង្ករទ្បើងដោយម៉ូតូ និងរថយន្ត(ទិសដៅផ្ទុយគ្នា)ហើយបានចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលអោយរបួស២នាក់និងខូចខាតម៉ូតូនិងឡាន។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង១៥នាទីនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្ដាល។
ប៉ូលិសបន្តទៀតថា នៅវេលាថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125(ឆ្នាំ2019) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AE-3651 បើកបរដោយឈ្មោះ ភិន សុភ័ក្ត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពាញឮ ខេត្តកណ្តាល(ពាក់មួកសុវត្ថិភាព,រងរបួសស្រាល) មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សុខ សាម៉េត ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា(ត្រូវជាម្តាយ, រងរបួសធ្ងន់)។
បើកបរមានទិសដៅពីជើង ទៅត្បូង លុះពេលបើកបរមកដល់ចំណុចកើតកើតហេតុខាងលើ អ្នកបើកបរម៉ូតូបានបើកឡើងវ៉ារថយន្តមួយគ្រឿងនៅខាងមុខ ក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក KIA BONGO(ដឹកទំនិញធុនតូច) ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-7921 បើកបរដោយឈ្មោះ ចាប សុភឿន ភេទប្រុសអាយុ ៣៨ឆ្នាំមានទីកន្លែងកំណើតភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ សព្វថ្ងៃមានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបើកបរមានទិសដៅពីត្បូង ទៅជើង(ផ្ទុយទិសគ្នា)។
អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។
ចំណែកវត្ថុតាងទាំងពីរបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។
សេចក្តីសន្និដ្ឋាន:ករណីខាងលើនេះ បណ្តាលមកពី:អ្នកបើកបរម៉ូតូ បើកបរមានការធ្វេសប្រហែស វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៕