ឃាត់រថយន្តមួយគ្រឿង ដឹកជនជាតិចិនចេញពីខេត្តព្រះសីហនុ មកដល់ភ្នំពេញ
ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណជាង៧យប់ថ្ងៃទី ១០ មីនា ២០២១ នេះមានករណីមានប្រកាសតាមវិទ្យុទាក់ទងឲ្យឃាត់រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX350 ដែលមានផ្លាកលេខ ភ្នំពេញ2AX .8066 ដោយមានជនជាតិចិនចំនួន ៣ នាក់និងខ្មែរម្នាក់ជាអ្នកបើកបរ ហើយរថយន្តខាងលើជារថយន្តតាក់ស៊ី សរុបមានមនុស្ស៤នាក់ រថយន្តខាងលើនេះ បើកចេញពីខេត្តព្រះសីហនុដោយមានការសង្ស័យថាមានជម្ងឺកូវីដ១៩ ។
ក្រោយទទួលព័ត៌មានថា រថយន្តខាងលើចូលមករាជធានីភ្នំពេញ លោកស្នងការនគរបាលរាជធានីភ្នំពេញប្រកាសតាមវិទ្យុទាក់ទង មួយសន្ទុះក្រោយមក នគរបាលខណ្ឌទួលគោកបានបានធ្វើការឃាត់រថយន្តនេះភ្លាម ដែលកំពុងបើកបរ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី សំដៅឆ្ពោះមកក្រោមស្ពានអាកាស៧មករា ទើមកម្លាំងសមត្ថកិច្ចធ្វើការឃាត់រថយន្តនោះតែម្តង ។
ក្រោយពីការឃាត់រថយន្តខាងលើបានហើយ សមត្ថកិច្ច បានទាក់ទងទៅកាន់ក្រសួងសុខាភិបាល រង់ចាំរថយន្តសាមុយរបស់មន្ទីរពេទ្យដោយឲ្យមានការពាក់ឯកសណ្ឋានត្រឹមត្រូវមកចាំយកជនទាំងបួននាក់នេះ៕