ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បិទ​ទីតាំង​លួចលាក់​បើក​ខារ៉ាអូខេ​ឈ្មោះ​អាត់​ជួង

151

 

​ភ្នំពេញ ៖ ទីតាំង​បើក​ខារ៉ាអូខេ​លួចលាក់​មួយកន្លែង​ឈ្មោះ​អាត់​ជួង ត្រូវ​កម្លាំង​គណៈ​បញ្ញា​ការឯកភាព​សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំងចម្រុះ​នៃ​អធិការ​ខណ្ឌមានជ័យ បាន​ចុះទៅ​បិទ​និង​ឃាត់​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់ រួម​និង​វ​ត្តុ​តាង​មួយចំនួនទៀត ដោយសា​តែ​ចុះ​ណែនាំ​ម្តង​ហើយ​ម្តងទៀត ដោយ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ហេតុ​ការចុះ​បង្ក្រាប​នេះដែរ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​យប់​ឈានចូល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ ២០២១ ត្រង់ចំណុច​ស្តុ​ប​លូ​ប្រាំ តាម​នៅ​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភព ពី​សម​ត្ត​កិច្ច​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា កន្លែង​ទីតាំង​ខាងលើ​មួយ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្លាប់​ចុះទៅ​ណែនាំ​ជាច្រើនលើក​មក​មកហើយ តែ​នៅតែ​បន្ត​លួច​បើក​ទើប​កម្លាំង​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​សហការ​និង​កម្លាំង​គណៈបញ្ជាការ​ខ​ណ្ឌ​មានជ័យ ចុះទៅ​បិទ​តែម្ដងទៅ​។​

​ហើយ​នៅក្នុង​នោះដែរ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់ ដាក់​លើ​រថយន្ត​ទៅកាន់​ស្នងកា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្តរ​កកូ​វីដ​១៩ បើ​មិន​ជាប់​ពាក់ព័ន្ធ​ទេ​សមត្ថកិច្ច​នឹងធ្វើ​ការ​អប់រំ និង​ណែនាំ​ឲ្យ​ត្រឡប់មកវិញ​៕

អត្ថបទដែលជាប់ទាក់ទង